លោក សាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ បានថ្លែងលើគណនីហ្វេសប៊ុកថាសូមគោរពលោកអាជ្ញាកណ្តាល ក្រោយប៉ុន្មានសប្តាហ៍នេះឃើញមានកីឡាករ និងមហាជនជាច្រើនតែងតែរិះគន់លើកការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល នៅលីគកំពូលកម្ពុជា។

លោក សាប៊ូន វិនតា បានលើកឡើងថា៖«អំឡុង​ពេល​ការ​ប្រកួត ខ្ញុំ​និយាយ​ត្អូញត្អែរ​ ឬរិះគន់ អំពី​កំហុស​មួយ​ចំនួន​កើត​ឡើង​ចំពោះលោកអាជ្ញាកណ្តាល ប៉ុន្តែ​ក្រោយ​ការ​ប្រកួត ខ្ញុំ​គោរព​នូវ​អ្វី​ដែល​ពួក​គេ​ខិត​ខំ​សម្រាប់​លីគ»។

លោកបន្ត៖«នេះគឺជាផ្នែកមួយនៃបាល់ទាត់ ប៉ុន្តែខ្ញុំមិនដែលត្អូញត្អែរ ឬរិះគន់លោកអាជ្ញាកណ្តាលជាសាធារណៈលើបណ្តាញសង្គមនោះទេ។ ខ្ញុំ​យល់​អារម្មណ៍មួយនេះគឺ​សម្ពាធ​ ដូច្នេះសូមគោរពលោកអាជ្ញាកណ្តាល»។

តារាងចំណាត់ថ្នាក់សប្ដាហ៍ទី៣នៅ CPL៖

Share.