ក្រុមភ្នំពេញក្រោន (កម្ពុជា) នឹង​ត្រូវ​ប៉ះ​ក្រុម Tampines Rovers FC (សិង្ហបុរី) ក្នុងពានរង្វាន់ AFC Cup នៅ​ប្រទេស​សិង្ហបុរី នៅវគ្គ​ជម្រុះ Play Off Round ASEAN Zone នៅកីឡដ្ឋាន Jalan Besar ប្រកួត​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ វេលាម៉ោង ៦:៣០នាទីល្ងាច។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ តារយ:​ផេក​ផ្លូវការ​របស់ Tampines Rovers Football Club បាន​បង្ហាញ​ពី​តម្លៃ​សំបុត្រ​ចូល​តស្សនាចាប់​ពី ៥ដុល្លារ និង ១៥ដុល្លារ នឹងចាប់ផ្តើមដាក់​លក់​នៅម៉ោង ៦:៣០ល្ងាចនេះ​តទៅ នៅច្រកចូលពហុកីឡដ្ឋាន Jalan Besar សម្រាប់អ្នកគាំទ្រទាំងម្ចាស់ផ្ទះ និងក្រៅផ្ទះ។

សូម​ជម្រាប់​ថា វគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ASEAN Zone ក៏​មាន​មួយ​គូទៀត​ត្រូវ​ប្រកួត​គឺ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ Yangon United (មីយ៉ាន់ម៉ា) នៅកីឡដ្ឋាន​ Kapten I Wayan Dipta វេលាម៉ោង ៦:០០នាទីល្ងាច។

ដោយឡែក​សម្រាប់​វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន ​ហៅ​ថា Preliminary ​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​នោះ​៖ គូ​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ៣-០ Young Elephants (ឡាវ) គូ​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ២-១ Kasuka (ប្រ៊ុយណេ)៕

Share.