បញ្ចប់ការ​ប្រកួតសប្តាហ៍ទី៣ នៃពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ ក្នុងចំណោម១៤ប្រកួត​កន្លង​មក អ្នកចាំទី វីរ: ដារ៉ា របស់​ព្រះខ័នរាជស្វាយរៀង ដែល​បាន​រក្សា​សំណាញ់​ទី (Clean Sheets) បាន​ ២លើកមុន​គេ ក្នុង​ចំណោម ៧លើក។

បញ្ជីឈ្មោះអ្នកចាំទីរក្សា Clean Sheets ទាំង ៧លើក៖

  • កីឡាករ វីរ: ដារ៉ា របស់​ព្រះខ័នរាជស្វាយរៀង បាន​ចំនួន ២លើក
  • កីឡាករ ហ៊ុល គឹមហ៊ុយ របស់ វិសាខា បានចំនួន ១លើក
  • កីឡាករ គង់ ចាន្ទវុទ្ធី របស់ ISI ដង្កោសែនជ័យ បាន​ចំនួន ១លើក
  • កីឡាករ សាំង ហាន់ឃុន របស់ព្រៃវែង បានចំនួន ១លើក
  • កីឡាករ នុត ណាត របស់អង្គរថាយហ្គឺរ បានចំនួន ១លើក
  • កីឡាករ កែវ សុខសិលា របស់វិសាខា បានចំនួន ១លើក

បញ្ចប់សប្តាហ៍ទី៣ នៃពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ មាន​តែ​កីឡាករ​ខ្មែរ ២រូប​ប៉ុណ្ណេះ​ដែល​ទទួល​បាន Man Of The Match ចំនួន ១លើក ដូច​គ្នាគឺ អ៊ុក សុវណ្ណ និងចាន់ វឌ្ឍនាកា ខណ: Marcus Haber ជាប់ ៣ដងម្នាក់ឯង។

អ្នកចាំទី វីរ: ដារ៉ា របស់​ព្រះខ័នរាជស្វាយរៀង

ខណោះមាន​តែ ៤ក្រុម​ប៉ុណ្ណេះ​ដែល​រក​គ្រាប់​បាល់បាន​គ្រប់​ការ​ប្រកួតគឺ ព្រៃវែង, វិសាខា, បឹង​កេត និងព្រះខ័នរាជស្វាយរៀង ហើយវិសាខា និងស្វាយរៀង គឺជាក្រុមដែលមិនទាន់ចាញ់សោះ ក្រោយ​ឆ្លង​កាត់​៣ប្រកួត ឈ្នះទាំង៣ប្រកួតដូចគ្នា មាន៩ពិន្ទុក្នុងដៃ ខណៈ គិរីវង់សុខសែនជ័យ ៣ប្រកួត ចាញ់ ២ស្មើ១ មាន ១ពិន្ទុ នៅបាតតារាង ក្នុងសប្តាហ៍ទី៣នេះ។

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.