ក្រុមភ្នំពេញក្រោន (កម្ពុជា) នឹង​ត្រូវ​ប៉ះ​ក្រុម Tampines Rovers FC (សិង្ហបុរី) ក្នុងពានរង្វាន់ AFC Cup នៅ​ប្រទេស​សិង្ហបុរី នៅវគ្គ​ជម្រុះ Play Off Round ASEAN Zone នៅកីឡដ្ឋាន Jalan Besar ប្រកួត​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ វេលាម៉ោង ៦:៣០នាទីល្ងាច។

ដោយសារការប្រកួតខាងលើមិនមានការផ្សាយផ្ទាល់ពីសំណាក់ក្រុមម្ចាស់ផ្ទះសិង្ហបុរី ឡើយទើបក្រុមការងារ ខេមបូឌានព្រីមៀរលីគ (CPL) ជាអ្នកធ្វើការផ្សាយផ្ទាល់ជំនួបរវាងភ្នំពេញក្រោន ប៉ះ Tampines Rovers ជូនបងប្អូនទស្សនា នឹងដើម្បីគាំទ្រក្រុមរបស់កម្ពុជាយើង។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ តាមរយ:​ផេក​ផ្លូវការ​របស់ Tampines Rovers Football Club បាន​បង្ហាញ​ពី​តម្លៃ​សំបុត្រ​ចូល​តស្សនាចាប់​ពី ៥ដុល្លារ និង ១៥ដុល្លារ នឹងបានដាក់​លក់នៅច្រកចូលពហុកីឡដ្ឋាន Jalan Besar សម្រាប់អ្នកគាំទ្រទាំងម្ចាស់ផ្ទះ និងក្រៅផ្ទះ។

ប៉ុន្តែបងប្អូនខ្មែរទាំងអស់ដែលរស់នៅប្រទេសសិង្ហបុរី អាចនឹងទទួលបានសំបុត្រ Free ដោយគ្រាន់់តែ៖

  • យកទង់ជាតិកម្ពុជា
  • ស្លៀកពាក់ពណ៌ក្រហម (ព្រោះ PPC មានពណ៌ក្រហម)
  • នាយកប្រតិបត្តិនៃ CPL និង GS នៃ PPC សូមគោរព និងអញ្ជើញបងប្អូនខ្មែរទាំងអស់ដែលរស់នៅប្រទេសសិង្ហបុរី និងសុំលើកទឹកចិត្តក្រុមតំណាងកម្ពុជាភ្នំពេញក្រោន
  • សូមធ្វើការទំនាក់ទំនង Phnom Penh Crown FC ទទួលបានសំបុត្រ។

ចំពោះវគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ASEAN Zone ក៏​មាន​មួយ​គូទៀត​ត្រូវ​ប្រកួត​គឺ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ Yangon United (មីយ៉ាន់ម៉ា) នៅកីឡដ្ឋាន​ Kapten I Wayan Dipta វេលាម៉ោង ៦:០០នាទីល្ងាច៕

Share.