ក្រុមបាល់ទាត់ភ្នំពេញក្រោន បានវាយបកយកឈ្នះ Tampines Rovers FC (សិង្ហបុរី) ក្នុងលទ្ធផល ៣-២ នៃពានរង្វាន់ AFC Cup វគ្គ​ជម្រុះ Play Off Round ASEAN Zone នៅកីឡដ្ឋាន Jalan Besar ​យប់​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣​។

៣គ្រាប់នៅលើស្មៅសិប្បនិមិត្តរបស់ភ្នំពេញក្រោន ស៊ុតបញ្ចូលទីដោយ កីឡាករ​ជប៉ុន Yudai Ogawa, Shintaro Shimizu និង​កីឡាករ​កូឡុំប៊ី Andrés Nieto ខណ:២គ្រាប់របស់ Tampines Rovers ស៊ុតដោយ Boris Kopitovic ជនជាតិម៉ុងតេណេហ្គ្រោ។

លទ្ធផលតំបន់​អាស៊ីភាគ​អាគ្នេយ៍ (ASEAN Zone)
-​Tampines Rovers (សិង្ហបុរី) ២-៣ Phnom Penh Crown (កម្ពុជា)
-​PSM Makassar (ឥណ្ឌូណេស៊ី) ៤-០ Yangon United (មីយ៉ាន់ម៉ា)

ដូច្នេះ​​ក្រុម​​បាល់ទាត់ភ្នំពេញក្រោន (កម្ពុជា) និង ​PSM Makassar (ឥណ្ឌូណេស៊ី) បន្ត​​ឡើង​ទៅ​វគ្គ​ចែក​ពូល ដែល​មាន​ក្រុម​​៣៦​ក្រុម ខណៈ​ពានរង្វាន់​នេះ​បែងចែក​ជា​តំបន់​ចំនួន​៥ មាន​អាស៊ីខាងលិច អាស៊ីខាងកើត អាស៊ីកណ្តាល អាស៊ីខាងត្បូង និង​អាស៊ីអាគេ្នយ៍៕

Share.