ក្រុមបាល់ទាត់ភ្នំពេញក្រោន បានវាយបកយកឈ្នះ Tampines Rovers FC (សិង្ហបុរី) ក្នុងលទ្ធផល ៣-២ នៃពានរង្វាន់ AFC Cup វគ្គ​ជម្រុះ Play Off Round ASEAN Zone នៅកីឡដ្ឋាន Jalan Besar ​យប់​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣​។

ដូច្នេះ​​ក្រុម​​បាល់ទាត់ភ្នំពេញក្រោន (កម្ពុជា) និង ​PSM Makassar (ឥណ្ឌូណេស៊ី) បន្ត​​ឡើង​ទៅ​វគ្គ​ចែក​ពូល ដែល​មាន​ក្រុម​​៣៦​ក្រុម ខណៈ​ពានរង្វាន់​នេះ​បែងចែក​ជា​តំបន់​ចំនួន​៥ មាន​អាស៊ីខាងលិច អាស៊ីខាងកើត អាស៊ីកណ្តាល អាស៊ីខាងត្បូង និង​អាស៊ីអាគេ្នយ៍។

AFC Cup តំបន់អាស៊ាន

ខណ:ពិធីចាប់ឆ្នោតវគ្គចែកពូល AFC Cup 2023/24 តំបន់អាស៊ាននឹងធ្វើឡើងនៅម៉ោង១:០០នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ មានចំនួន៤ POT ១២ក្រុម ចាប់ឆ្នោតបែកចែកជា៣ពូល ASEAN ZONE (F,G,H) ហើយការប្រកួតទី១ គ្រោងនឹងធ្វើឡើងចន្លោះថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០២៣។

ខាងក្រោមនេះគឺជា Link សម្រាប់ទស្សនាពិធីចាប់ឆ្នោតវគ្គចែកពូល AFC Cup តំបន់អាស៊ាននៅម៉ោង១រសៀលនេះ៖

Share.