លទ្ធផលនៃពិធីចាប់ឆ្នោតវគ្គចែកពូល AFC Cup 2023/24 តំបន់អាស៊ាន ឃើញថាក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា ស្ថិតពូលជា A ជាក្រុម Cebu FC, Macarthur FC (អូស្ត្រាលី), Shan United (មីយ៉ាន់ម៉ា) និងហ្វីលីពីន​។

ពានរង្វាន់​នេះ​បែងចែក​ជា​តំបន់​ចំនួន​៥ មាន​អាស៊ីខាងលិច អាស៊ីខាងកើត អាស៊ីកណ្តាល អាស៊ីខាងត្បូង និង​អាស៊ីអាគេ្នយ៍ ខណ:តំបន់អាស៊ាន ASEAN ZONE (ពូល F,G,H) ការប្រកួតទី១ គ្រោងនឹងធ្វើឡើងចន្លោះថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០២៣។

ចំពោះលទ្ធផល២ប្រកួតរបស់ភ្នំពេញក្រោន នៅវគ្គជម្រុះ AFC Cup 2023៖
-ភ្នំពេញក្រោន (កម្ពុជា) ៣-០ Young Elephants (ឡាវ)
-Tampines Rovers (សិង្ហបុរី) ២-៣ ភ្នំពេញក្រោន (កម្ពុជា)។

លក្ខន្តិកៈនៃការប្រកួតគឺលេងក្នុងដីក្រៅដី (Home-Away) សរុប៦ប្រកួត ខណ:ក្រុមលេខ១ តាមពូលនីមួយៗនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ASEAN ZONE និងក្រុមលេខ២ល្អ៕

Share.