សិល្បៈ​អន្តរជាតិ​៖ តារា​សម្ដែង​ល្បី​ហុងកុង​វ័យ​៤១ឆ្នាំ បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​កម្មវិធី​កម្សាន្ត​បែប​ Variety មួយ​របស់​ទូរទស្សន៍ TVB មាន​ឈ្មោះ​ថា «Drive U To The Hell» ​កាល​ពី​ពេល​ថ្មី​ៗនេះ​ ដោយ​​នៅ​ក្នុង​វេលានោះ​លោក​បាន​រៀបរាប់​រឿង​រន្ធត់​ដែល​លោក​បាន​ជួប​ប្រទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ខណៈ​លោក​ទៅកម្មវិធី​មួយ​​ជាមួយ​នឹង​លោក Moses Chan ។

យោង​តាម​ការ​ផ្សាយ​របស់​គេ​ហទំព័រ​ព័ត៌មាន​របស់​សិង្ហបុរី 8days លោក Bosco និង Moses Chan វ័យ​ 51ឆ្នាំ​ បាន​ទៅ​ចូលរួម​ក្នុង​វិធីមួយ​ ដោយ​អ្នក​ទាំង​ពីរ​​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្នាក់​នៅបន្ទប់​ប្រណិត​នៃ​​សណ្ឋាគារ​កម្រិត​ល្អបំផុត​ក្នុង​តំបន់ Ipoh ។ ដោយ​បន្ទប់​អ្នក​ទាំង​ពីរ​គេ​គឺ​ស្ថិត​នៅ​ត្រង់​ជ្រុង​នៃ​អគារ​ដែល​ត្រូវ​បាន​គេ​មានជំនឿថា​មាន​​វត្ថុ​កខ្វក់​ អមនុស្ស​និង​រឿង​អបិយជំនឿ​ផ្សេៗ​ ប៉ុន្តែ​កាល​ណោះ​នៅ​ពេល​ទទួល​បាន​បន្ទប់​លោក​មិន​បាន​គិត​ច្រើន​នោះ​ទេ​ ហើយ​អ្នក​លោក​​ក៏​ទទួល​កូន​សោរ​និង​ចូល​ទៅ​រៀបចំ​បន្ទប់​។

ពេល​ចូល​បន្ទប់​លោក​បាន​គោះ​ទ្វារ​មុន​នឹង​ចូល​ តែ​ពេល​ដើរ​ចូល​ក្នុង​បន្ទប់​លោក​មាន​អារម្មណ៍​ដូច​ជា​បាត់​អ្វី​ម្យ៉ាង​ ដំបូង​លោក​មិន​អាច​បើក​ភ្លើង​បន្ទប់​បាន លោក​ស្មាន​ថា​អំពូល​មាន​បញ្ហា​ ហើយ​លោក​ក៏​បន្ត​ដើរ​ចូល​ទៅក្នុង​បន្ទប់​ តែ​កាន់​តែ​ដើរ​ចូល​ទៅ​លោក​កាន់​តែមាន​អារម្មណ៍​ត្រជាក់​និង​ព្រឺ​សំបុរ​ ពេល​នោះ​ស្រាប់​តែ​លោក​ឮ​សូរ​សំឡេង​ប៉ាំង​ ចំណែក​ភ្លើង​អំពូល​ស្រាប់​តែ​ភ្លឺ​។

Bosco ភ័យ​យ៉ាងខ្លាំង​លោក​ងាក​មើល​ទៅ​ខាង​ក្រៅ​ឃើញ​អង្គរក្ស​នៅ​ក្រៅ​បន្ទប់​​មាន​​ទឹក​មុខ​ស្លេកស្លាំង ហើយ​គេ​អត់​បាន​ចូល​មកក្នុង​បន្ទប់​ជួយ​ឆែក​ឆេរ​សុវត្ថិភាព​ឱ្យ​លោក​ដូច​រាល់ដង​នោះ​ឡើយ​។ ពេល​នោះ​ឯង​ដែល Bosco ដឹង​ថាមាន​អ្វី​ចម្លែក​កើត​ឡើង​ លោក​ប្រញ៉ាប់​យក​កាបូប​ចេញ​ពី​បន្ទប់​ រឿង​ដែល​កំប្លែង​បំផុត​នោះ​លោក បាន​ជួប​ Moses Chan ប្រញ៉ាប​ប្រញ៉ាល់​ ចង់​សុំ​ប្ដូរ​ប​ន្ទប់​ដូច​គ្នា​។

ថ្វីត្បិត​ពេល​នោះ​អ្នក​ទាំង​ពីរ​មិន​បាន​និយាយ​អ្វី​ប៉ុន្តែ​ក្នុង​ចិត្ត​បាន​ដឹង​ស្រាប់​ហើយ​ថា​ពួក​គេ​បាន​ជួប​របស់​ពិត​នៅ​ម៉ាឡេស៊ីហើយ ដូច្នេះពួក​ក៏​ប្រញាប់​ទៅ​ Lobby ដើម្បី​សុំប្ដូរ​បន្ទប់​។ «ខ្ញុំ​រីករាយណាស់​ដែល​អ្នក​ឱ្យ​បន្ទប់​ប្រណិត​មក​ខ្ញុំ​សំរាក ប៉ុន្តែ​មិន​ចាំ​បាច់​នោះ​ទេ​ សូម​ឱ្យ​បន្ទប់​ធម្មតា​ៗ​មក​ពួក​ខ្ញុំ​គេង​បាន​ហើយ​»​។

ជា​ចុងក្រោយ​លើក​ឡើង​ថា​ «សូម្បី​តែ​អង្គរក្ស​ដែល​មក​ចាំ​ការពារ​សុវត្ថិភាព​ឱ្យ​លោក​ក៏​ដឹង​ថា​បន្ទប់​នោះ​មាន​ខ្មោច​លង​ដែរ​»៕

Share.