ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវ​ក្តៅ​ ដែល​ធ្វើ​នៅ​រាជធានី​តូក្យូ ប្រទេស​ជប៉ុន នឹង​បើក​​ផ្លូវការ​ពី​ថ្ងៃ​ទី២៣ ខែ​​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ ​ដោយ​មាន​ប្រភេទ​​៣៣​កីឡា​និង​៣៣៩​វិញ្ញាសា ខណៈ​កីឡា​បាល់ទាត់​និង​កីឡា Softball ចាប់​ផ្ដើម​ប្រកួត​មុន​គេ។ ចំពោះ​កាល​វិភាគ​នៅ​ថ្ងៃ​សុក្រ​នេះ មាន៖

វិញ្ញាសា​បាល់ទាត់​បុរស៖​

ម៉ោង ២:៣០នាទី​រសៀល – អេហ្ស៊ីប ប៉ះ អេស្ប៉ាញ
ម៉ោង ៣:០០នាទី​រសៀល – ម៉ិចស៊ីកូ ប៉ះ បារាំង
ម៉ោង ៣:០០នាទី​រសៀល – នូវែលហ្សេឡង់ ប៉ះ កូរ៉េខាងត្បូង
ម៉ោង ៣:០០នាទី​រសៀល – កូឌីវ័រ ប៉ះ អារ៉ាប៊ីសាអ៊ូឌីត
ម៉ោង ៥:៣០នាទី​រសៀល – អាហ្សង់ទីន ប៉ះ អូស្ត្រាលី
ម៉ោង ៦:០០​នាទី​រសៀល – ជប៉ុន ប៉ះ អាហ្វ្រិកខាងត្បូង​
ម៉ោង ៦:០០នាទី​រសៀល – ហុងឌុយរ៉ាស់ ប៉ះ រ៉ូម៉ានី
ម៉ោង ៦:៣០នាទី​រសៀល – ប្រេស៊ីល ប៉ះ អាល្លឺម៉ង់

ចំណែក​ប្រកួត Softball វិញ​​ក្រុម៖
ម៉ោង​៩ព្រឹក – អាមេរិក ប៉ះ កាណាដា
ម៉ោង​១២ថ្ងៃ – ម៉ិចស៊ីកូ ប៉ះ ជប៉ុន
ម៉ោង​៣រសៀល – អ៊ីតាលី ប៉ះ អូស្ត្រាលី

Telegram-Troryorng
Share.