នៅព្រឹកថ្ងៃអង្គរ ទី២៩ ខែសីហា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករឈុតធំចំនួន ២៦នាក់ ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី៧ នឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ស្របពេលខ្សែប្រយុទ្ធ សៀង ចន្ធា សព្វថ្ងៃកំពុងប្រកួតអាជីពនៅក្លិបបាល់ទាត់ Al Shahaniya SC លីគលំដាប់ទី២ របស់ប្រទេសកាតា ក៏ទទួលបានការកោះហៅដោយលោក Felix Dalmas គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា ដោយសារចំថ្ងៃ FIFA Day។

បញ្ជីរាមនាមកីឡាករជម្រើសជាតិកម្ពុជា ទាំង២៦នាក់៖

កម្មវិធីប្រកួតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៖
– កម្ពុជា ប៉ះ ហុងកុង វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ជំនួបមិត្តភាពអន្តរជាតិ

កម្មវិធីប្រកួតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣៖
– កម្ពុជា ប៉ះ ម៉ាកាវ វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ជំនួបមិត្តភាពអន្តរជាតិ៕


Share.