លោក Gyotoku Koji គ្រូបង្វឹកជនជាតិជប៉ុន និងនិងលោក​ ទុំ សារ៉ាយ ជាគ្រូជំនួយ បានកោះហៅកីឡាករចំនួន២៣នាក់ ចូលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ត្រៀមសម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 នៅប្រទេសនៅអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងប្រកួតចាប់​ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

កីឡាករចំនួន២៣នាក់ ក្រោមការដឹកនាំរបស់លោក Gyotoku Koji គ្រូបង្វឹកជនជាតិជប៉ុន៖

ខណ:កីឡាករវ័យក្មេង២នាក់គឺ ភឿក ថាតថៃ យុវជនរបស់វិសាខា និង អ៊ីត សូនី របស់យុវជនជាតិបាទី មិនមែនជាសមាជិកនៅលីគកំពូលកម្ពុជា ប៉ុន្តែមានឈ្មោះតំណាងកម្ពុជា ទៅប្រកួតជើងឯកអាស៊ី។

  • ភឿក ថាតថៃ សមាជិកយុវជនអាយុក្រោម១៨ឆ្នាំ របស់ក្លិបបាល់ទាត់វិសាខា កើតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៥ បច្ចុប្បន្នមានវ័យ ១៨ឆ្នាំ
  • អ៊ីត សូនី សមាជិករបស់មជ្ឍមណ្ឌល និង សាលាបាល់ទាត់ជាតិបាទី កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៦ បច្ចុប្បន្នមានវ័យ ១៧ឆ្នាំ។
ភឿក ថាតថៃ
អ៊ីត សូនី

កម្ពុជា ស្ថិតនៅពូល J ជាមួយម្ចាស់ជើងឯកឆ្នាំចាស់ អារ៉ាប៊ីសាអូឌីត, លីបង់ និងម៉ុងហ្គោលី ខណ:កម្មវិធីប្រកួតមានដូចជា៖

  • ថ្ងៃទី៦ ខែកញ្ញា៖ កម្ពុជា ប៉ះ លីបង់
  • ថ្ងៃទី៩ ខែកញ្ញា៖ ម៉ុងហ្គោលី ប៉ះ កម្ពុជា
  • ថ្ងៃទី១២ ខែកញ្ញា៖ អារ៉ាប់ប៊ីសាអូឌីត ប៉ះ កម្ពុជា៕

ព្រឹត្តិការណ៍ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup បង្តើត​ឡើង​ដំបូង​២០១៣ ដោយក្រុមជម្រើសជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង, នៅឆ្នាំ២០១៦ ក្រុម​ជម្រើស​ជាតិ​ជប៉ុន ម្ចាស់ជើងឯក, ឆ្នាំ២០១៨ ក្រុម​ជម្រើស​ជាតិអ៊ូបេគីស្ថាន ម្ចាស់ជើងឯក, ឆ្នាំ២០២០ ក្រុម​ជម្រើស​ជាតិកូរ៉េខាងត្បូង ម្ចាស់ជើងឯក និងឆ្នាំ២០២២ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ក្លយជាម្ចាស់ជើងឯក៕

Share.