ទីក្រុងភ្នំពេញ នឹង​ធ្វើ​ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯកអាស៊ី ឆ្នាំ២០២៣ (Inaugural Asian Junior Championship 2023) នឹងធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែ​កញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះ​បើយោងតាម​លោក ជា ពៅ អគ្គលេខធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ប្រាប់ Cambodia 2023។

លោក ជា ពៅ អគ្គលេខធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ព្រឹត្តិ​ការណ៍ប្រកួតជើងឯកអាស៊ី ឆ្នាំ ២០២៣ (Inaugural Asian Junior Championship 2023) មាន​សារ​សំខាន់ សម្រាប់ការរីកចម្រើន នៃកីឡាវាយកូនបាល់ ការ​កំណត់​អត្តសញ្ញាណទេពកោសល្យ និង​ការ​បង្កើតបំពង់បង្ហូរដ៏រឹងមាំ នៃអត្តពលិកជំនាញ ដែលអាចបន្តដើម្បីតំណាងប្រទេស របស់​ពួក​គេ​ក្នុង​កម្រិត នៃការប្រកួតជាច្រើន។

លោកអគ្គលេខធិការរងបានបន្តថា ការប្រកួតក៏រួមចំណែកដល់ការអភិវឌ្ឍទូទៅនៃកីឡាករ-កីឡា​ការិនី​វ័យ​ក្មេង ការបង្កើនគុណតម្លៃនៃវិន័យ ការតស៊ូ និង​ការងារ​ជាក្រុម​ដែល​ពង្រីក​លើស​ពី​ពិភព​លោក​នៃ​កីឡា​វាយកូនបាល់។

លោកបានបន្ថែមទៀតថា កីឡាករ-កីឡាការិនី​កំពូល​អាស៊ី នឹង​ទទួល​បាន​ឱកាស​ប្រកួត​ក្នុង​ព្រឹត្តិការ​ណ៍​នេះ នឹងផ្តល់ពិន្ទុ ATF 14U ខ្ពស់បំផុត និងឱកាសលេងក្នុងកម្រិតខ្ពស់បំផុត ។ការ​ប្រកួត​នេះ​មាន​កីឡាករចំនួន ២៤នាក់ និងកីឡាការិនី ២៤ នាក់​នឹង​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ព្រឹត្តិការណ៍​នេះ។

កីឡាករចំនួន ៨ នាក់ និងកីឡាការិនី ៨ នាក់ ត្រូវជ្រើសរើសក្នុងព្រឹត្តិការណ៍ Grade A ដែល​ធ្វើ​ឡើង​នៅម៉ោង ៤។ កីឡាករនឹងទទួលបានឱកាសចូលរួមជាផ្នែក ITF 14U Team ទៅ Florida 2023, ITF/ATF Regional team ប្រចាំខែមករា ឆ្នាំ ២០២៤ និង Elite 14U Asia-Pacific Trophy នៅ​ប្រទេស​អូស្រ្តាលី។

ការប្រកួតនេះមាន ៤ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសា វាយគូបុរស និងវិញ្ញាសាវាយគូនារី ។ ចំណែកម្ចាស់ផ្ទះកម្ពុជាបានបញ្ជូនកីឡាករវ័យក្មេង ២ រូបប្រកួតលើ ២ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស និងវិញ្ញាសាឯក្កតវាយគូបុរស ដូចជាកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ៕

Share.