ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០២៣ របស់សមាគមកីឡាបាល់ទាត់អាជីព PFA Players’ Player of the Year សម្រាប់លីគកំពូលរបស់អង់គ្លេស Premier League កាលពីរាត្រីថ្ងៃទី២៩ ខែសីហា ឃើញសមាជិករបស់ Man City ឈ្នះច្រើនជាងគេសរុប៥នាក់, Arsenal ៤នាក់ ស្របពេល Spurs និង Newcastle United ១នាក់ដូចគ្នា។

កីឡាករឆ្នើមទាំង១១នាក់ប្រចាំឆ្នាំ ២០២៣ PFA Players’ Player of the Year ក្នុងទម្រង់ ៤-៣-៣៖
អ្នកចាំទី៖ Aaron Ramsdale​
ខ្សែការពារ៖ William Saliba, John Stones, Ruben Dias, Kieran Trippier
ខ្សែបម្រើ៖ Martin Odegaard, De Bruyne, Rodri
ខ្សែប្រយុទ្ធ៖ Harry Kane, Erling Haaland, Bukayo Saka។

ស្របពេល Erling Haaland របស់ Manchester City ឈ្នះពានកីឡាករឆ្នើមប្រចាំរដូវកាល PFA Player of the Year ខណ: Bukayo Saka របស់ Arsenal ឈ្នះពានកីឡាករវ័យក្មេងឆ្នើម PFA Young Player រដូវកាល ២០២២-២៣៕

Share.