ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត បានឈានដល់ការប្រកួតក្នុងសប្តាហ៍ទី១៨ ហើយ ស្របពេលឈើតុំខេត្តពោធិ៍សាត់ ចាញ់បន្ទាយមានជ័យ ជាលើកទី២។

លទ្ធផលប្រកួតថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣៖
-ខេត្តកែប ០-៤ ព្រះសីហនុ នៅកីឡដ្ឋានខេត្តកែប
-ភ្នំពេញហ្គាឡាក់ស៊ី ៣-២ អយកខេត្តកំពង់ស្ពឺ នៅទីលានវិទ្យាល័យ ច្បារអំពៅ
-ខេត្តកំពង់ឆ្នាំ ១-១ ត្បូងឃ្មុំ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំ

លទ្ធផលប្រកួតថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣៖
-យុវជន ខេត្តបាតដំបង ១-១ ខេត្តឧត្តរមានជ័យ នៅទីលានសាលាបឋមសិក្សា តាគ្រាម ​
-ឈើតុំខេត្តពោធិ៍សាត់ ១-៣ ខេត្តបន្ទាយមានជ័យ នៅទីលានឈើតុំ ​
-ព្រះវិហារ អេហ្វស៊ី ១-២ ខេត្តរតនគិរី នៅទីលានខេត្តព្រះវិហារ។

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី៣០ សីហា ខណៈ​ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមឈ្នះ នឹងឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ប្រកួតជើងទី១ ធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា និង​ជើង​ទី២នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រួចបន្តយកក្រុមឈ្នះ ២ក្រុមទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែល​នឹង​គ្រោង​ធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

សូមជម្រាបថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង​១ពូល​មាន ៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.