ភ្នំពេញក្រោន បាន​យក​ឈ្នះ​កងយោធពលខេមរភូមិន្ទ (Tiffy Army FC) ក្នុងលទ្ធផល ១ទល់និង០ សម្រាប់​ការ​ប្រកួត​នៅ​សប្ដាហ៍ទី៣ នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ ល្ងាចថ្ងៃទី៣០ សីហា នៅ​កីឡ​ដ្ឋាន ស្មាត អ.អេស.អិន។

ក្រុម​ទាំង ២​ទើប​បាន​ប្រកួត​សម្រាប់​សប្ដាហ៍ទី៣ នេះដែរ ដោយ​សារ​ក្រុមភ្នំពេញក្រោន មាន​ភារកិច្ច​ត្រូវ​ប្រកួត​ក្នុងពានរង្វាន់ AFC Cup នៅប្រទេសសិង្ហបុរី កាល​ពី​ថ្ងៃទី២៣ សីហា ជាហេតុនាំ ឱ្យក្លិប​បាល់​ទាត់​កងយ​កង​យោធ​ពល​ខេមរភូមិន្ទ ត្រូវសម្រាកដូចគ្នា នៅក្នុងសប្តាហ៍ទី៣។

ក្រោយចប់ការប្រកួតលោក ភា សុភ័ត្រ្តា គ្រូបង្គោល Tiffy Army FC បានថ្លែងថា៖«នេះគឺជាផែកការដំបូងបំផុតដែល Tiffy Army ចាប់ផ្តើមលេងការពារវាយបក ទល់នឹងភ្នំពេញក្រោន»៕

ទស្សនាវីដេអូខាងក្រោមនេះ៖

Share.