កីឡាករ Pocholo Bugas ត្រូវបានជ្រើសរើសជាប់ជាជម្រើសជាតិហ្វីលីពីន អាយុក្រោម ២៣ឆ្នាំ Philippines U23 Men’s National Pool (PHI U23 MNT) និងចូលរួមក្នុងសហព័ន្ធបាល់ទាត់អាស៊ី (AFC) U23 វគ្គ​ជម្រុះ​អាស៊ានខាប់ ២០២៤ ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងឈុនបុរី ប្រទេសថៃ។

Pocholo Bugas បាន​ចូល​រួម​ជា​មួយ​ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុង​នាម​ជាកីឡាកកូតាអាស៊ាន ជនជាតិហ្វីលីពីន សម្រាប់ការ​ប្រកួត​ជម្រើសជើងឯកលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

​កីឡាករខ្សែ​ការពារ​ស្លាបរូប​នេះ កើតនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០១ បច្ចុប្បន្នមានវ័យ២១ឆ្នាំ គឺ​ជា​អតីត​ថ្នាលយុវជនរបស់ Far Eastern University និងចូលរួមឈុតធំដំបូងធំនៅឆ្នាំ ២០២០ ជាមួយក្រុម United City FC។

រយ:ពេល៣ឆ្នាំ Pocholo Bugas ជួយឲ្យក្រុម United City FC ឈ្នះលីគកំពូលហ្វីលីពីនចំនួន២លើក (PHILLIPPINE CHAMPION រដូវកាល ២០១៩-២០ និង ២០២១-២២ ហើយ​រូប​គេ​ក៏បាន​ជាប់​ជម្រើស​ជាតិហ្វីលីពីន U-22 ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងធ្លាប់បង្ហាញខ្លួនក្នុងពានរង្វាន់ (AFC Champions League) អស់រយៈពេល ២ឆ្នាំផងដែរ៕

Share.