ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ សិក្សាឡើងវិញអំពីតម្លៃនៃការធ្វើលិខិតឆ្លងដែន ដើម្បីឈានទៅបញ្ចុះឱ្យបានទាបជាតម្លៃបច្ចុប្បន្ន។ ការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបានមានប្រសាសន៍ថា«តម្លៃហាក់ដូចមានភាពខ្ពស់ សូមឱ្យអង្គភាពពាក់ព័ន្ធមេត្តាពិនិត្យពិចារណា ហើយការងារនេះ យើងដឹងទាំងអស់គ្នាថា[តម្លៃបច្ចុប្បន្ន]មិនក្រោម១០០ដុល្លារទេ»។ ឯកឧត្តមបានស្នើឱ្យលើកយោបល់ដើម្បីសម្រេច និងបញ្ជាក់ទៀតថា«ដើម្បីកុំឱ្យការវិត្តន៍ពីមួយអាណត្តិទៅមួយអាណត្តិ លិខិតឆ្លងមានការឡើងថ្លៃរហូត»។

គួររម្លឹកថា សម្ដេចក្រឡាហោម ស ខេង អតីតឧប​នា​យក​​រដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រី​ក្រ​សួង​មហាផ្ទៃ​ ក៏ធ្លាប់បានមានប្រសាសន៍កាលពីខែមីនា ឆ្នាំ២០២៣ថា រាជរដ្ឋា​ភិបា​លនឹ​ងពិ​​ចារណានូវ​​​តម្លៃ​ក្នុងការ​ធ្វើ​​លិខិ​ត​ឆ្លង​ដែន​ ​ដើម្បី​ឱ្យ​មាន​តម្លៃ​សម​ស្រប​ណា​មួ​យ ស​ម្រួ​លដ​ល់​ប្រជា​ព​លរ​ដ្ឋ​ ព្រោះ​មាន​ប្រ​ជាព​លរដ្ឋ​មួ​យចំ​​នួន​បា​ន​ត្អូ​ញ​ត្អែ​រថា​ ការ​​​ធ្វើ​​លិខិ​ត​ឆ្លង​ដែ​នមា​នត​ម្លៃថ្លៃ​ពេ​ក។​

​សូមបញ្ជាក់ថា តម្លៃ​ និង​​រយៈពេ​ល​​អ​​តិ​ប​រ​មាស​ម្រាប់​ការផ្តល់សេវាធ្វើ​លិ​ខិ​តឆ្ល​ងដែ​ន​(​ថ្ងៃធ្វើ​ការ)សម្រាប់​ម​នុស្ស​ចាស់​មាន​សុពលភាព​ ១​០​ឆ្នាំ​ សេ​វា​ធម្ម​​តាមានតម្លៃ១០០ដុល្លារ ​​ ​រយៈ​ពេ​ល១៥​ថ្ងៃ​ នៃ​ថ្ងៃធ្វើកា​រ ​ខណៈសេ​វាឆា​ប់​​រហ័ស​កម្រិ​ត​​មធ្យមមានតម្លៃ១​៥០$ រ​យៈ​ពេល៧ថ្ងៃ​នៃថ្ងៃ​ធ្វើកា​រ​។ ​ ​ចំណែ​កសេ​​វា​ឆាប់​​រ​ហ័សមានតម្លៃ២០០$ រយៈពេ​ល ១ថ្ងៃ​ នៃ​ថ្ងៃ​ធ្វើ​កា​រ។​ ​

យោងតាមតារាងតម្លៃរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ស​ម្រា​ប់កុមារអា​យុ​ក្រោម​​៦ឆ្នាំ​ មានសុ​ពល​ភាពលិខិតឆ្លងដែន​​៥ឆ្នាំ ក្នុង​សេវា​ធ​ម្មតា​​តម្លៃ​៨​០​ដុល្លារ រ​យៈ​ពេលធ្វើ​១៥​​ថ្ងៃ​​​នៃថ្ងៃធ្វើ​ការ​ សេវា​ឆាប់​រ​ហ័​សក​ម្រិ​ត​ម​ធ្យម​តម្លៃ១២០ដុល្លារ រយៈពេល​៧ថ្ងៃ​នៃថ្ងៃ​ធ្វើ​ការ​ ​ ហើយសេ​វាឆា​ប់​​រហ័​ស​មានតម្លៃ១៦០ដុល្លារ រយៈ​ពេ​ល១ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​កា​រ។​

​​បច្ចុប្បន្ន ​ទី​តាំង​ផ្ត​ល់សេ​វាមា​ននៅ​នា​យក​ដ្ឋាន​លិ​ខិត​ឆ្លង​ដែ​ន ​នៅភូ​មិ​តា​ង៉ូ​វ​ សង្កា​ត់​និ​រោ​ធ​ ខ​ណ្ឌ​ច្បារ​អំ​ពៅ​ រា​ជធា​នី​ភ្នំពេ​ញ​។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ក៏មានសា​ខា​លិខិត​ឆ្ល​ង​ដែន​នៅ​ផ្សារ​ទំនើ​ប​អ៊ីអ​ន២​ រាជធានីភ្នំពេញ និ​ងសាខា​លិ​ខិត​ឆ្ល​ងដែ​ន​ ​ខេត្តបា​ត់ដំ​ប​ង ​ខេ​ត្តកោះ​កុង​ ​និង​​​ក្រុង​​ប៉ោ​យ​​​ប៉ែត​ ​ខេត្ត​ប​ន្ទា​យមា​ន​ជ័​យ។​

ពាក់ព័ន្ធនឹងតម្លៃនៃការធ្វើលិខិតឆ្លងដែននៅប្រទេសក្បែរខាងកម្ពុជាវិញ នៅប្រទេសថៃ ការធ្វើលិខិតឆ្លងដែននៅប្រទេសថៃមានតម្លៃធម្មតាពី ១,០០០ ទៅ ១,៥០០បាត ឬអាចនិយាយបានថាក្រោម៥០ដុល្លារអាមេរិក៕

Share.