មុនឈានដល់​ប្រកួត​សប្ដាហ៍ថ្មី មក​ស្គាល់ ២ក្រុម​ដែល​មិន​ទាន់​មាន​ឈ្មោះចាញ់​សោះ នៃ​ពាន​រង្វាន់​សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត ក្រោយ​បញ្ចប់សប្តាហ៍ទី១៨ ក្នុង​មាន​ភ្នំពេញ​ហ្គា​ឡាក់ស៊ី និងខេត្តត្បូងឃ្មុំ។

ភ្នំពេញហ្គាឡាក់ស៊ី ឈរ​កំពូលតារាងពូល ក លេងបាន ៧ប្រកួត ឈ្នះ៥ ស្មើ២ មាន ១៧ពិន្ទុ ខណ:ត្បូងឃ្មុំ ឈរ​កំពូលតារាងពូល ខ លេងបាន ៨ប្រកួត ឈ្នះ៧ ស្មើ១ មាន ២២ពិន្ទុ។

តារាងចំណាត់ថ្នាក់ គិតត្រឹម​សប្ដាហ៍ទី១៨៖

លទ្ធផលប្រកួតថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣៖
-ខេត្តកែប ០-៤ ព្រះសីហនុ នៅកីឡដ្ឋានខេត្តកែប
-ភ្នំពេញហ្គាឡាក់ស៊ី ៣-២ អយកខេត្តកំពង់ស្ពឺ នៅទីលានវិទ្យាល័យ ច្បារអំពៅ
-ខេត្តកំពង់ឆ្នាំ ១-១ ត្បូងឃ្មុំ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំ

លទ្ធផលប្រកួតថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣៖
-យុវជន ខេត្តបាតដំបង ១-១ ខេត្តឧត្តរមានជ័យ នៅទីលានសាលាបឋមសិក្សា តាគ្រាម ​
-ឈើតុំខេត្តពោធិ៍សាត់ ១-៣ ខេត្តបន្ទាយមានជ័យ នៅទីលានឈើតុំ ​
-ព្រះវិហារ អេហ្វស៊ី ១-២ ខេត្តរតនគិរី នៅទីលានខេត្តព្រះវិហារ។

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី៣០ សីហា ខណៈ​ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមឈ្នះ នឹងឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ប្រកួតជើងទី១ ធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា និង​ជើង​ទី២នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រួចបន្តយកក្រុមឈ្នះ ២ក្រុមទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែល​នឹង​គ្រោង​ធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង​១ពូល​មាន ៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.