បេកាំង​ (AP) ៖ បុរស​ម្នាក់​បាន​សារ​ភាព​​ថា​ខ្លួន​បាន​ប្រើ​ល្បិច​ឆបោក​ប្រាក់​តារា​ចម្រៀង​ប៉ុប​ ​ចិន​-កាណាដា​ Kris Wu ទៅ​លើ​ករណី​បង្អក​ស្រា​ហើយ​បាន​រំលោភ​ទៅ​លើ​ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​ប៉េកាំង​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ម្សិលមិញ​នេះ​។

សូម​ចុចអាន​ តារា​ល្បី​ Kris Wu ចេញ​មក​ច្រាន​ចោល​​ថា​គ្មាន​​ការ​ល្បួង​លួងលោម​ក្មេង​ស្រី​យក​​ទៅ​រំលោភ​​!​

បុរស​ម្នាក់​ដែល​ត្រូវ​បាន​​ប៉ូលិស​ប្រាប់​ឱ្យ​ដឹង​ថា​ត្រឹម​​នាម​ត្រកូល​ឈ្មោះ​ លាវ បាន​បន្លំ​ខ្លួន​ជា​មេធាវី​របស់​ស្ត្រី​ដែល​បាន​ចោទ​ប្រកាន់​លើ​ Kris Wu ថា​បាន​រំលោភ​លើ​នាង​ក្នុង​ពេល​​នាង​ស្រវឹង។ បុរស​ឈ្មោះ​លាវ​នោះ​ បាន​ចរចា​ជាមួយ​នឹង​ម្ដាយ​របស់​ Kris ដោយ​ឱ្យ​លោក​ស្រី​​ផ្ញើ​ប្រាក់​ទៅ​ស្ត្រី​រូប​នោះ​ចំនួន​ ៥០ម៉ឺន​យន់ (Yuan) ប្រមាណ​ ៧​ម៉ឺន ​៧​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​)។

សូម​ចុច​អាន​ Kris Wu ប​ដិសេធ​បញ្ឆោត​ក្មេង​ស្រី​ អនីតិជន​ ដោយ​ប្រើប្រាស់​ការ​សម្ដែង​ និង ​ច្រៀង​ជា​ធ្នាក់​!

បុរស​​ខាង​លើ​បាន​ឃើញ​ដំណឹង​ស្ដី​ពី​ករណី​ចោទ​ប្រកាន់​របស់​ស្ត្រី​រូប​នោះ​នៅ​លើ​អនឡាញ​ ហើយ​បាន​ទាក់ទង​ទៅ​កាន់​នាង​ ព្រម​ទាំង​ប្រមូល​បាន​ព័ត៌មាន​ជា​ច្រើន​ដែល​អាច​ឱ្យលោក​បន្លំ​ខ្លួន​ធ្វើ​ជា​មេធាវី​របស់​នារី​រូប​នោះ​ នេះ​បើ​តាម​ការ​ប្រកាស​របស់​សមត្ថកិច្ច។ ចំពោះ​ករណី​ខាង​លើ​នេះ​មាន​សញ្ញា​ណាមួយ​ថា​ស្ត្រី​រូប​នេះ​ត្រូវ​បាន​​ប្ដឹង​ចោទ​ពី​បទ​ផ្សំ​គំនិត​ជាមួយ​​ករណី​ឆបោក​ខាង​លើ​​នេះ​ទេ​។

បុរស​​ដដែល​នោះ​បាន​និយាយ​ជាមួយ​នឹង​​ម្ដាយ​របស់​ Kris Wu ដោយ​ឱ្យ​លោក​ស្រី​វេរ​ប្រាប់​ទៅ​ស្ត្រី​រូប​ចំនួន​៧​ម៉ឺន​៧​ពាន់​ដុល្លារ​ ហើយ​ក្រោយ​មក​ ឈ្មោះ​ លាវ ​នោះ​បាន​បន្លំ​ខ្លួន​ធ្វើ​​ជា​មេធាវី​ របស់​ Kris Wu ហើយ​បាន​បញ្ចុះបញ្ចូល​ឱ្យ​នារី​រូប​នោះ​វេរ​ប្រាក់​មក​ឱ្យ​លោក​ តាម​សេចក្ដី​ប្រកាស​។

បុរស​ឈ្មោះ​​ លាវ នោះ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នៅតំបន់​​ ណាន់ទុង​ ក្បែរ​ក្រុង​ស៊ាងហៃ​ ក្រោយ​ម្ដាយ​របស់​អតីត​សមាជិក​ក្រុម EXO រូប​នេះ​បាន​ប្ដឹង​ប៉ូលិស​ថា​គ្រួសារ​របស់​ខ្លួន​ត្រូវ​បាន​គេ​ឆបោក​ នេះ​បើ​យោង​តាម​​នាយក​ដ្ឋានប៉ូលិស​​របស់​ទីក្រុង​ប៉េកាំង​លើក​ឡើង​ ដោយ​បុរស​រូប​នោះ​ក៏​បាន​​ទទួល​សារភាព​ផង​ដែរ​។

រំលឹក​ឡើង​វិញ​​យោង​​ដំណឹង​លើ​អនឡាញ​ NetEast បាន​ឱ្យ​ដឹង​ថា​ Kris WuWu Yifan បាន​បង្អក​ស្រា​ឱ្យ​នា​រី​រូប​នោះ​ផឹក​ស្រវឹង​នៅ​ក្នុង​កម្មវិធី​ជប់លាង​មួយ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ ក្រោយ​មក​នារី​នោះ​បាន​ដឹង​ខ្លួន​ឡើង​វិញ​នៅ​លើ​គ្រែ​របស់​ Kris ខណៈ​ដែល​តារា​រូប​នេះ​បាន​ឆ្លើយ​តប​ថា​រូប​គេ​ពិត​ជា​បាន​ជួប​​នារី​រូប​នោះ​មែន​ ប៉ុន្តែ​បដិសេធ ​ករណី​​ចោទ​ប្រកាន់​រឿង​បង្អក​ស្រា​ និង​ នាំ​នាង​ឡើង​គ្រែ៕

ប្រភព​៖ USATODAY

Telegram-Troryorng
Share.