ឈើតុំ ពោធិ៏សាត់ ជាក្រុមត្រូវពិន័យកាតច្រើនជាងគេទាំងកាតលឿង និងក្រហម សរុបទាំងងអស់ ៣២កាត នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) ក្នុង​នោះ​ឃើញ​ថា​កាត​បានកើនឡើងដល់ ២៩០សន្លឹកហើយ តាម​ពីក្រោយព្រះវិហារអែហ្វស៊ី ៨ប្រកួត​ទទួល​បាន​កាត​សរុប ២៨សន្លឹក កាតក្រហម ២សន្លឹក។

ខាងក្រោមនេះជាចំនួនកាតដែលក្រុមនីមួយៗទទួលបាន៖

១. ឈើតុំ ពោធិ៏សាត់ ៧ប្រកួត ទទួលបានកាតសរុប ៣២សន្លឹក កាតក្រហម ៣សន្លឹក
២. ព្រះវិហារអែហ្វស៊ី ៨ប្រកួតទទួលបានកាតសរុប ២៨សន្លឹក កាតក្រហម ២សន្លឹក
៣. សូហ្វីយប៉ៃលិន ៧ប្រកួត ទទួលបានកាតសរុប ១៩សន្លឹក កាតក្រហម ១សន្លឹក
៤. អយក សៀមរាប ៨ប្រកួត ទទួលបានកាតសរុប ១៩សន្លឹក កាតក្រហម១សន្លឹក
៥. កំពតែអហ្វស៊ី ៧ប្រកួត ទទួលបានកាតសរុប ១៨សន្លឹក
៦. យុវជនបាត់ដំបង ៧ប្រកួត ទទួលបានកាតសរុប ១៨សន្លឹក កាតក្រហម១សន្លឹក
៧. បន្ទាយមានជ័យ ៨ប្រកួត ទទួលបានកាតសរុប ១៨សន្លឹក
៨. ស្វាយរៀង ៧ប្រកួត ទទួលបានកាតសរុប ១៥សន្លឹក កាតក្រហម១សន្លឹក
៩. ខេត្តមណ្ឌលគីរី ៧ប្រកួត ទទួលបានកាតសរុប ១៥សន្លឹក
១០. អយក កំពង់ស្ពឺ ៧ប្រកួត ទទួលបានកាតសរុប ១៤សន្លឹក កាតក្រហម១សន្លឹក
១១. ខេត្តកែប ៨ប្រកួត ទទួលបានកាតសរុប ១៣សន្លឹក កាតក្រហម២សន្លឹក
១២. អយក កំពង់ចាម ៨ប្រកួត ទទួលបានកាតសរុប ១២សន្លឹក កាតក្រហម២សន្លឹក
១៣. ខេត្ត្តកណ្តាល ៧ប្រកួត ទទួលបានកាតសរុប ១១សន្លឹក កាតក្រហម២សន្លឹក
១៤. ព្រះសីហនុ ៧ប្រកួត ទទួលបានកាតសរុប ១១សន្លឹក
១៥. អធិរាជដំរីឦសានរតនគិរី ៧ប្រកួត ទទួលបានកាត់សរុប ១០សន្លឹក
១៦. អយក ត្បូងឃ្មុំ ៨ប្រកួត ទទួលបានកាតសរុប ៩សន្លឹក
១៧. ភ្នំពេញហ្គាឡាក់ស៊ី ៧ប្រកួត ទទួលបានកាតសរុប ៩សន្លឹក កាតក្រហម ១សន្លឹក
១៨. សន្តិភាពកំពង់ធំ ៦ប្រកួត ទទួលបានកាតសរុប ៧សន្លឹក កាតក្រហម ១សន្លឹក
១៩. អយក កំពង់ឆ្នាំង ៨ប្រកួត ទទួលបានកាតសរុប ៦សន្លឹក
២០. ឧត្តរមានជ័យ ៧ប្រកួត ទទួលបានកាតសរុប ៦សន្លឹក

ចំណែកឯ មិនទាន់ស្គាល់ពាក្យថា​ចាញ់សោះ មានក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៧ប្រកួត ឈ្នះ៥ ស្មើ២ មាន១៧ពិន្ទុ ឈរកំពូលរាតាងពូល ក, អយក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៨ប្រកួត ឈ្នះទាំង៧ ស្មើ១ មាន២២ ពិន្ទុ ឈរកំពូលរាតាងពូល ខ៕

Share.