ឆ្លងកាត់​ការ​ប្រកួត​ជា​ច្រើន​សប្ដាហ៍ កន្លង​មកនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ( Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) ក្រុម​ទាំង​អស់​បាន​ប្រជែង​គ្នា​នៅ​លើ​ទីលាន និង​ធ្វើ​ឲ្យ​កីឡាករ​មួយ​ចំនួន​ទទួល​បាន​ការ​ក្រហម ក្នុង​នោះ​មាន​ចំនួន ១៨​រូប ក្នុង​ចំណោម​កាត​សរុប ២៩០កន្លឹក ចេញពីអាជ្ញាកណ្ដាល ៣៨រូប ដឹងនាំករប្រកួត ៧១លើក។

កីឡាករទាំង ១៨រូបដែលទទួលបានកាតក្រហមនៅ Hun Sen Cup ថ្នាក់ខេត្ត៖

១- ហាក់ ងូនឡៃហេង របស់ព្រះវិហារ ទទួលបានកាតសរុប ៥ លឿង៤ ក្រហ១
២- ចូត វិច្ឆិកា របស់សូហ្វីយ៉ាប៉ៃលិន ទទួលបានកាតសរុប ៤ លឿង៣ ក្រហ១
៣- ធីម ប្រណី របស់កំពង់ស្ពឺ ទទួលបានកាតសរុប ៤ លឿង៣ ក្រហ១
៤- ជា មករា របស់ព្រះវិហារ ទទួលបានកាតសរុប ៤ លឿង៣ ក្រហ១
៥- ថង សៅធី របស់ឈើតុំ ពោធិ៍សាត់ ទទួលបានកាតសរុប ៤ លឿង៣ ក្រហ១
៦- ហុង គឹមឡង របស់កណ្តាល ទទួលបានកាតសរុប ៣ លឿង២ ក្រហ១
៧- ប៉ូ និមល របស់កំពង់ធំ ទទួលបានកាតសរុប ៣ លឿង២ ក្រហ១
៨- ហេង ស្វាយ របស់កែប ទទួលបានកាតសរុប ៣ លឿង២ ក្រហ១
៩- កុយ ឫទ្ធិសក្ក របស់បាត់ដំបង ទទួលបានកាតសរុប ៣ លឿង២ ក្រហ១
១០- កុយ ញ៉ន របស់សៀមរាប ទទួលបានកាតសរុប ៣ លឿង២ ក្រហ១
១១- ពៅ ឌូឌូ របស់ស្វាយរៀង ទទួលបានកាតសរុប ៣ លឿង២ ក្រហ១
១២- ចាន់ថា អាឡាហ្វីន របស់កំពង់ចាម ទទួលបានកាតសរុប ៣ លឿង២ ក្រហ១
១៣- ជាវ ឆៃវីរៈយុត របស់កែប ទទួលបានកាតសរុប ៣ លឿង២ ក្រហ១
១៤- ម៉ាត់ ហាន់ណាហ្វី របស់ភ្នំពេញហ្គាឡាក់ស៊ី ទទួលបានកាតសរុប ៣ លឿង២ ក្រហ១
១៥- ទាំ សឹករីន របស់ឈើតុំ ពោធិ៍សាត់ ទទួលបានកាតសរុប ៣ លឿង២ ក្រហ១
១៦- អាត វ៉ន់ឯល របស់ឈើតុំ ពោធិ៍សាត់ ទទួលបានកាតសរុប ៣ លឿង២ ក្រហ១
១៧- ស្ពាន វីស្គីន របស់កំពង់ចាម ទទួលបានកាតសរុប ២ លឿង១ ក្រហ១
១៨- តុន ភារី របស់កណ្តាល ទទួលបានកាតសរុប ១ ក្រហ១

ដោយលែក ឈើតុំ ពោធិ៏សាត់ ជាក្រុមត្រូវពិន័យកាតច្រើនជាងគេទាំងកាតលឿង និងក្រហម សរុបទាំងងអស់ ៣២កាត នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) តាម​ពីក្រោយព្រះវិហារអែហ្វស៊ី ៨ប្រកួត​ទទួល​បាន​កាត​សរុប ២៨សន្លឹក កាតក្រហម ២សន្លឹក។

ចំណែកឯ ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ជា​ក្រុមដែល​បាន​រក្សា​កំណត់ត្រាឈ្នះគ្រប់​ការប្រកួត ឆ្លងកាត់ ៧ប្រកួត ឈ្នះ៥ ស្មើ២ មាន១៧ពិន្ទុ ឈរកំពូលរាតាងពូល ក និង​ក្រុម អយក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៨ប្រកួត ឈ្នះទាំង៧ ស្មើ១ មាន២២ ពិន្ទុ ឈរកំពូលរាតាងពូល ខ៕

Share.