ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បញ្ចប់លទ្ធផល៩០នាទីស្មើ ២-២ ជាមួយក្រុមជម្រើសជាតិលីបង់ អាយុក្រោម ២៣ឆ្នាំ សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 នៅកីឡដ្ឋាន Prince Sultan ប្រទេសនៅអារ៉ាប៊ីសាអូឌីត។
U-២៣ ជម្រើសជាតិកម្ពុជា ស្ថិតនៅពូល J ជាមួយម្ចាស់ជើងឯកឆ្នាំចាស់ អារ៉ាប៊ីសាអូឌីត, លីបង់ និងម៉ុងហ្គោលី ខណ:កម្មវិធីប្រកួតបន្ទាប់មានដូចជា៖
-ថ្ងៃទី៩ ខែកញ្ញា ម៉ុងហ្គោលី ប៉ះ កម្ពុជា
-ថ្ងៃទី១២ ខែកញ្ញា៖ អារ៉ាប់ប៊ីសាអូឌីត ប៉ះ កម្ពុជា។
ក្រោមការដឹងនាំរបស់លោក Gyotoku Koji គ្រូបង្វឹកជនជាតិជប៉ុន និងលោក ទុំ សារ៉ាយ ជាគ្រូជំនួយ បានកោះហៅកីឡាករចំនួន២៣នាក់ សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 នៅប្រទេសនៅអារ៉ាប៊ីសាអូឌីត។
ព្រឹត្តិការណ៍ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup បង្តើតឡើងដំបូង២០១៣ ដោយក្រុមជម្រើសជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង, នៅឆ្នាំ២០១៦ ក្រុមជម្រើសជាតិជប៉ុន ម្ចាស់ជើងឯក, ឆ្នាំ២០១៨ ក្រុមជម្រើសជាតិអ៊ូបេគីស្ថាន ម្ចាស់ជើងឯក, ឆ្នាំ២០២០ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ម្ចាស់ជើងឯក និងឆ្នាំ២០២២ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ក្លយជាម្ចាស់ជើងឯក៕