កីឡាករ ៤រូប​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ជាកីឡាករ​ល្អប្រចាំការប្រកួត ( MVP) ៣លើក មុន​គេ នៃ​ពាន​រង្វាន់​សម្តេចតេជោ ហ៊ុន សែន ( Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) ក្នុង​ចំណោមអ្នកជាប់​១៤នាក់ ដោយ​ឆ្លងកាត់​ ៧១ប្រកួត​កន្លងមក។

បញ្ជី​ឈ្មោះ​ជាកីឡាករ​ល្អប្រចាំការប្រកួត ( MVP) មាន៖

-ធី ភារ៉ា របស់ត្បូងឃ្មុំ ឈ្នះចំនួន ៣លើក
-ប៉ុន ស៊ីបប្រី របស់កំពង់ចាម ឈ្នះចំនួន ៣លើក
-ឈួន រ៉ានីពោ របស់សៀមរាប ឈ្នះចំនួន ៣លើក
-ភឹម ចាន់វិសុទ្ធ របស់ហ្គាឡាក់ស៊ី ឈ្នះចំនួន ៣លើក

ឆ្លងកាត់​ការ​ប្រកួត​ជា​ច្រើន​សប្ដាហ៍ ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ជា​ក្រុមដែល​បាន​រក្សា​កំណត់ត្រាឈ្នះគ្រប់​ការប្រកួត ឆ្លងកាត់ ៧ប្រកួត ឈ្នះ៥ ស្មើ២ មាន១៧ពិន្ទុ ឈរកំពូលរាតាងពូល ក និង​ក្រុម អយក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៨ប្រកួត ឈ្នះទាំង៧ ស្មើ១ មាន២២ ពិន្ទុ ឈរកំពូលរាតាងពូល ខ៕

Share.