ក្រោយ​ប្រកួត​បាន​៧១លើក​មក​នេះ ក្នុង​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ជើង​ឯក​ថ្នាក់​ខេត្ត​ មាន​កីឡាករ​ចំនួន១៤នាក់ហើយ បង្កើត​កំណត់ត្រា​រក្សា​មិន​ឱ្យ​គេ​ទាត់​បញ្ចូល​ទី​ខ្លួន ឬពាក្យ​បច្ចេកទេស​ហៅ​ថា Clean Sheets ចំនួន​២៣​លើក ខណៈ​អ្នកចាំទី កាយ ប៉ូស របស់​ខេត្ត​សៀមរាប និង​​អ្នកចាំទី ស៊ុំ ព្រហស្បតិ៍សិទ្ធ របស់​ក្រុម​សន្តិភាព​កំពង់ធំ ​រក្សា​ Clean Sheets ច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី១៨ ចំនួន៤លើកដូចគ្នា។

សម្រាប់​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​១៤នាក់ ដែល​រក្សា​បាន​ Clean Sheets មាន៖
១) ស៊ុំ ព្រហស្បត្តិ៍សុទ្ធិ (សន្ដិភាពកំពង់ធំ) ៤លើក
២) កាយ ប៉ូស (សៀមរាប) ៤លើក
៣) ញ៉ែម ស្លៃម៉ាន (ភ្នំពេញហ្គាឡាក់ស៊ី) ២លើក
៤) សំអាត រ៉ាវី (ត្បូងឃ្មុំ) ២លើក
៥) ទឿន វ៉ាឃីម (ឈើតុំ-ពោធិ៍សាត់)
៦) ហ៊ាង រនតៈបណ្ឌិត (ឧត្តរមានជ័យ) ១លើក
៧) ស៊ុន ខៃ (កំពង់ឆ្នាំង)
៨) ឡូញ គឹមឡុង (បន្ទាយមានជ័យ)
៩) លី រ៉ហ្វាត (កំពត)
១០) ភន វណ្ណៈ (បាត់ដំបង)
១១) នូ ច័ន្ទរ៉ា (កំពង់ស្ពឺ)
១២) ញ៉ន រដ្ឋនា (កែប)
១៣) ឈុន ផល្លី (សូហ្វីយ៉ាប៉ៃលិន)
១៤) ខុន ភារ៉ូ (ព្រះសីហនុ)៕

Share.