សមត្ថកិច្ចស្រុកថ្មគោលបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ក្រោយធ្វើសកម្មលួចផាលគោយន្តកន្ត្រៃយ៍មួយឈុតរបស់អ្នកស្រុកដើម្បីលក់។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ក្រោមកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១កន្លងមកនេះ បានកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ក្រោយធ្វើសកម្មភាពល្មើសលួចផាលគោយន្តកន្ត្រៃយ៍របស់អ្នកស្រុកបានតែប៉ុន្មានម៉ោង នៅត្រង់ចំណុចក្រុមទី ៣៣ ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យដែលឃាត់ខ្លួនមកសាកសួរមានឈ្មោះម៉ុន ចន្រ្ទា ភេទប្រុស អាយុ ២៦ឆ្នាំរស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល និងម្នាក់ឈ្មោះសម្បត្តិ យ៉េត ភេទប្រុស អាយុ ២១ឆ្នាំរស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល។ ចំណែកឯកជនរងគ្រោះជាកសិករមានឈ្មោះឡុង ហ៊ាន ភេទប្រុស អាយុ ២៦ឆ្នាំរស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។

ការបង្ក្រាបឃាត់ខ្លួននេះសមត្ថកិច្ចដកហូតបានសម្ភារះមួយចំនួនរួមមានៈផាលគោយន្តកន្រ្តៃយ៍ចំនួន ០១ឈុត និងកូនសោមួយចំនួនទៀត។ ចំពោះមុខកម្លាំងផ្នែកកំពុងរៀបចំកសាងសំណុំបែបបទដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.