សិល្បៈ​ជាតិ៖ ទម្រាំ​​កសាង​អាជីវកម្ម​​មួយ​ឱ្យ​បាន​រឹងមាំ​ និង​មាន​ឈ្មោះ​បោះ​សំឡេង​ដូច​សព្វថ្ងៃ​នេះ​ តារា​សម្ដែង-ពិធីករ និង​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Alex Entertainment Agency លោក​ អេឡិច​ ចាន់​ត្រា​ បាន​ចំណាយ​ពេល​មិន​តិច​ជាង​ ៨​ឆ្នាំ​នោះ​ឡើយ​​។​ ជាការ​ឆ្លើយ​តប​នឹង​តម្រូវ​ការទីផ្សារ​​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​អតិថិជន លោក ​អេឡិច​ ចាន់​ត្រា​ បាន​ចាប់​ផ្ដើម​ពង្រីក​សេវាកម្ម​​ឱ្យ​កាន់​តែ​ធំ​ ដោយ​សម្លឹង​រក​មើល​ដៃ​គូ​សហការ​ដែល​អាច​ជួយ​ពង្រីក​សក្តានុពល​អាជីវកម្ម​របស់​ខ្លួន​ ដូច្នេះ​លោក​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​នឹង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ដែល​ពិធី​ចុះហត្ថលេខា លើកិច្ចសហការរវាង Alex Entertainment Agency និង សណ្ឋាគារ SUN & MOON Riverside បាន​ធ្វើ​ឡើង​កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ទី០៧ កញ្ញា ២០២៣ កន្លង​ទៅ​។

ថ្លែង​ក្នុង​ឱកាស​នោះ​ លោក​ អេឡិច​ ចាន់​ត្រា​ បានសម្ដែង​ក្ដី​រំភើប​ និង​សោមនស្សរីករាយ​ដែល​បាន​ចាប់​ដៃ​គូ​ ​សហការ​អាជីវកម្ម​ជាមួយ​នឹង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ Sun & Moon Riverside Hotel។ នាយក​ប្រតិបត្តិ​រូប​នេះ​​បាន​​រំលឹក​ឱ្យ​ដឹងដែរ​​ថា​ ​ដំបូង​ឡើយ​ការ​បង្កើត​ក្រុម Alex Entertainment ​​គឺ​ដោយ​ការ​ស្រលាញ់​ចំពោះ​សិល្បៈបុរាណ​និង​សម័យ​ ព្រម​ទាំង​​មាន​គោលដៅ​ចង់​ចូលរួម​ចំណែក​មួយ​ភាគ​ដើម្បី​ ​ជួយ​រក​ចំណូល​បន្ថែម ក៏​ដូច​ជា​ជួយ​​បង្កើត​ចំណូល​​ដល់​បងប្អូន​មិត្ត​សិល្បករ-សិល្បការិនី​ ទាំង​ថ្មី​និង​ចាស់​ ក្នុង​ការ​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

ចំណែក​ឯកិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​នេះ​គឺ ត្រូវ​បាន​លោក​ អេឡិច​ ចាន់​ត្រា​ លើក​ឡើង​ថា​ គឺ​​ធ្វើ​ឡើង​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​​ ជា​ពិសេស​គូស្វាមី​ភរិយា​និង​ក្រុម​គ្រួសារ​ដែល​កំពុង​ស្វែង​ទី​កន្លែង​និង​អ្នក​រៀប​ចំ​កម្មវិធី​អាពាហ៍ពិពាហ៍​មាន​បទ​ពិសោធន៍​ ​ដូចជា​ ​អេឡិច​ ​អិនធើធេនមេន​ ​អេជិនស៊ី​ ដែល​មាន​ជំនាញ​ក្នុង​ការ​រៀប​ចំ​កម្មវីធី​សប្បាយ​រីករាយ​ ​កម្មវិធី​កម្សាន្ត​ ​និង​កម្មវិធី​ជប់​លៀង​មង្គលការ​ជា​ច្រើន​ឆ្នាំ ដូច្នេះ​ការ​សហការ​គ្នា​ជាមួយ​នឹង​ ​សណ្ឋាគារ ​សាន់ &​ មូន​ ​រីវើសាយ​ ដែល​រក្សា​បាន​នូវ​ស្តង់ដារ​បដិសណ្ឋារកិច្ច​កិច្ច​ខ្ពស់​បំផុត​ ក្នុងការផ្តល់នូវកន្លែងស្នាក់នៅ ការពិសារអាហារ ការហាត់ប្រាណ ការ​ទាក់ទង​គ្នា​ក្នុង​សង្គម​ ​និង​ប្រកបអាជីវកម្មបានយ៉ាងងាយស្រួល ប្រកបដោយផាសុខភាព និងទាន់សម័យ ច្បាស់​ជា​​ធ្វើ​ឱ្យ​អតិថិជន​​កាន់​តែ​មាន​ទំនុក​ចិត្ត​​ទ្វេរដង។​

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​ គឺ​​ការ​បង្កើត​កញ្ចប់​សេវាកម្មថ្មី​ ពី Alex Entertainment Agency ​ដែល​នឹង​ជូន​ផ្តល់អត្ថប្រយោជន៍បន្ថែម មិន​ធ្លាប់​មាន​ពី​មុន​មក​ ​នោះ​​គឺ​ទទួល​បាន​បន្ទប់​ពិសេស​សម្រាប់​រាត្រី​ទឹក​ឃ្មុំ​នៅ​ក្នុង​សណ្ឋាគារ​ Sun & Moon Riverside ដែល​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ផង​ដែរ​​។

បន្ថែម​លើ​អ្វី​ដែល​ អេឡិច ចាន់​ត្រា បាន​លើក​ឡើង​ ​អ្នកឧកញ៉ា បណ្ឌិត ជា រតនា ស្ថាបនិក SUN & MOON Group បាន​បង្ហាញពី​​​ចំណាប់​អារម្មណ៍ផ្ទាល់​ខ្លួន​ដែរ​ថា​​ ​អ្នក​ឧកញ៉ា​ជឿ​ថា​​ កិច្ច​សហប្រតិបត្តិការ​គ្នា​ក្នុង​ភាព​ជា​ដៃ​គូ​លើក​នេះ​​នឹង​​ក្លាយ​ជាចំណែក​មួយ​ ជួយ​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​ផែនការ​អាពាហ៍ពិពាហ៍​ប្រកប​ដោយ​អនុស្សាវរីយ៍​ផ្អែមល្ហែម​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​​មាន​ចំនួន​កើន​​​ឡើង​ថែម​ទៀត​៕

Share.