ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បញ្ចប់លទ្ធផល៩០នាទីឈ្នះ ២-១ ជាមួយក្រុម​ជម្រើសជាតិម៉ុងហ្គោលី អាយុក្រោម ២៣ឆ្នាំ សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 នៅកីឡដ្ឋាន Prince Sultan ប្រទេសនៅអារ៉ាប៊ីសាអូឌីត។

ខណ:ចាន់ សារ៉ាពេជ្រ ជាកីឡាករកម្ពុជា ទី២ដែលទទួលបានកាតក្រហមនៅវគ្គជម្រុះជើងឯកទ្វីបអាស៊ី AFC U23 Asian Cup ទល់នឹងម៉ុងហ្គោលី ឆ្នាំ២០២៣ (លឿង២សន្លឹក និងក្រហម១) នៅ ប្រទេស អារ៉ាប់ប៊ីសាអូឌីត។

ស្របពេលកីឡាករទី១ របស់កម្ពុជា គឺពៅ ភារិទ្ធិ ឆ្នាំ២០១២ ពេលកម្ពុជា ទល់ឡាវ (លឿង២សន្លឹក និងក្រហម១) នៅប្រទេសឡាវ វគ្គជម្រុះជើងឯកទ្វីបអាស៊ី AFC U23 Asian Cup។

លទ្ធផល២ប្រកួតរបស់ U-23 កម្ពុជា ក្រោមការដឹកនាំរបស់លោក Gyotoku Koji៖
-ថ្ងៃទី៦ ខែកញ្ញា កម្ពុជា ២-២ លីបង់
-ថ្ងៃទី៩ ខែកញ្ញា ម៉ុងហ្គោលី ១-២ កម្ពុជា។

កម្មវិធីប្រកួតបន្ទាប់របស់កម្ពុជា៖
-ថ្ងៃទី១២ ខែកញ្ញា៖ អារ៉ាប់ប៊ីសាអូឌីត ប៉ះ កម្ពុជា (ម៉ោង១១:០០នាទីយប់)។

តារាងចំណាត់ថ្នាក់ពូល J៖

  1. អារ៉ាប៊ីសាអូឌីត ២ប្រកួត ឈ្នះ២ ៦ពិន្ទុ
  2. កម្ពុជា ២ប្រកួត ឈ្នះ១ ស្មើ១ ៤ពិន្ទុ
  3. លីបង់ ២ប្រកួត ស្មើ១ ចាញ់១ ១ពិន្ទុ
  4. ម៉ុងហ្គោលី ២ប្រកួត ចាញ់២ សូន្យពិន្ទុ៕
Share.