ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន ក្រោមការដឹកនាំរបស់លោក Hajime Moriyasu បានយកឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងលទ្ធផល ៤-១ ជំនួបមិត្តភាពអន្តរជាតិ កាលពីរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Volkswagen Arena ប្រទេសអាល្លឺម៉ង់។

នេះគឺជ័យជម្នះលើកទី២ នៅក្នុងរយ:ពេល១០ខែចុងក្រោយ បន្ទាប់ពីឈ្នះលើកទី១ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ​ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Khalifa International។

៦ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅឆ្នាំ២០២៣ ឈ្នះ១ ស្មើ១ និងចាញ់៤៖
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ២-០ ប៉េរូ
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ២-៣ បែលហ្សិក​
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ៣-៣ អ៊ុយក្រែន​
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព ប៉ូឡូញ ១-០ អាល្លឺម៉ង់
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ០-២ កូឡុំប៊ី
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ១-៤ ជប៉ុន៕

ទស្សនាវីដេអូហាយឡាយ អាល្លឺម៉ង់ ១-៤ ជប៉ុន៖

https://youtu.be/9r5BScBiSV8
Share.