ក្រុមជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់លោក Alexandré Pölking បានក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅវគ្គដណ្តើមជើងឯកនៃពានរង្វាន់ King Cup 2023 លើកទី៤៩ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៤ ក្រោយស្មើគ្នា ២-២ នៅម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង នៅកីឡដ្ឋាន 700th Anniversary ក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– អ៊ីរ៉ាក់ ២-២ ឥណ្ឌា (អ៊ីរ៉ាក់ ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ 5-4)
– ថៃ ២-១ លីបង់។

វគ្គដណ្តើមយកលេខ៣៖
–ថ្ងៃទី១០ ខែកញ្ញា ឥណ្ឌា ០-១ លីបង់
វគ្គផ្តាច់ព្រ័ត្រ៖
–ថ្ងៃទី១០ ខែកញ្ញា ថៃ ២-២ អ៊ីរ៉ាក់ (អ៊ីរ៉ាក់ ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ 5-4)។

ពានរង្វាន់ King Cup 2023 លើកទី៤៩ ចាប់ផ្តើមប្រកួតពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន 700th Anniversary ដែលអាចផ្ទុកទស្សនិជនបាន ១ម៉ឺន៧ពាន់នាក់ ក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ។

គួរដឹងថាពានរង្វាន់ King Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦៨ ខណ:ក្រុមជម្រើសជាតិថៃ ឈ្នះពាននេះច្រើនជាងគេសរុប១៥សម័យកាល ចំណែកជើងឯកឆ្នាំចាស់ ២០២២ គឺក្រុមជម្រើសជាតិតាជីគីស្ថាន និងឆ្នាំ ២០២៣ អ៊ីរ៉ាក់៕

Share.