នៅរាត្រី​ថ្ងៃ​ចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ​នេះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ ទទួលស្វាគមន៍ក្រុមភ្ញៀវ​កោះ​ម៉ាកាវ ក្នុងជំនួប​មិត្តភាពអន្តរជាតិ អំឡុងថ្ងៃ FIFA Day វេលាម៉ោង ៧ៈ០០ នាទីយប់។

នេះ​ជា​ការ​ប្រកួត​ទី៤ របស់​កម្ពុជា ក្នុង​ឆ្នាំ​២០២៣ នេះ ខណៈ​ជំនួប​ចុងក្រោយ​កាល​ពី​សប្ដាហ៍​មុន កម្ពុជា បាន​ប្រកួត​ស្មើគ្នា ១-១ ជាមួយក្រុម​កោះ​ហុងកុង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។ ជំនួប​ទី១ ក្នុង​ឆ្នាំ​២០២៣ នេះ​គឺ​ជា​ការ​ប្រកួត​បិទ​ពូល នៃ​ពានរង្វាន់ AFF Mitsubishi Electric Cup ដោយ​ចាញ់​ថៃ ៣-១ និង​ប្រកួត​លើក​ទី២ ចាញ់​បង់ក្លាដេស ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ១-០ អំឡុងខែ​មិថុនា។

ប្រវត្តិ​ប្រកួត​កន្លង​មក​រវាង​កម្ពុជា ទល់​កោះម៉ាកាវ ៦លើក​ចុង​មាន៖

– ២០០៨ កម្ពុជា ៣-១ ម៉ាកាវ (Asian Cup & Asian Challenge Cup)
– ២០០៩ ម៉ាកាវ ១-២ កម្ពុជា (Asian Cup & Asian Challenge Cup)
– ២០១១ កម្ពុជា ៣-១ ម៉ាកាវ (ជម្រុះ Asian Challenge Cup)
– ២០១១ ម៉ាកាវ ៣-១ កម្ពុជា (ជម្រុះ Asian Challenge Cup)
– ២០១៥ កម្ពុជា ៣-០ ម៉ាកាវ (ជម្រុះ World Cup)
– ២០១៥ ម៉ាកាវ ១-១ កម្ពុជា (ជម្រុះ World Cup)

ទាំង​ក្រុម​កម្ពុជា និង​ម៉ាកាវ មានភារៈកិច្ចសំខាន់ ដូចគ្នាដែរ នៅ​ចុងឆ្នាំនេះ ដោយ​កម្ពុជា ​ត្រូវ​ប្រកួត​ វគ្គជម្រុះបឋម នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដោយ​ប៉ះ​ក្រុម​ប៉ាគីស្ថាន ខណៈហុងកុង ត្រូវប៉ះក្រុមមីយ៉ាន់ម៉ា៕

Share.