ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ៦-១ វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 ពូល J នៅកីឡដ្ឋាន Prince Sultan នៅរាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្របពេលដែលលីបង់ ស្មើម៉ុងហ្គោលី ១-១។

តារាងចំណាត់ថ្នាក់ពូល J បណ្តោះអាសន្ន៖

  1. អារ៉ាប៊ីសាអូឌីត ៣ប្រកួត ឈ្នះ៣ ៩ពិន្ទុ
  2. កម្ពុជា ៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១ ៤ពិន្ទុ
  3. លីបង់ ៣ប្រកួត ស្មើ២ ចាញ់១ ២ពិន្ទុ
  4. ម៉ុងហ្គោលី ២ប្រកួត ស្មើ១ ចាញ់២ ១ពិន្ទុ។

លទ្ធផល២ប្រកួតរបស់ U-23 កម្ពុជា ក្រោមការដឹកនាំរបស់លោក Gyotoku Koji៖
-ថ្ងៃទី៦ ខែកញ្ញា កម្ពុជា ២-២ លីបង់
-ថ្ងៃទី៩ ខែកញ្ញា ម៉ុងហ្គោលី ១-២ កម្ពុជា
-ថ្ងៃទី៩ ខែកញ្ញា អារ៉ាប៊ីសាអូឌីត ៦-១ កម្ពុជា។

ព្រឹត្តិការណ៍ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup បង្តើត​ឡើង​ដំបូង​២០១៣ ដោយ​ក្រុម​ជម្រើស​ជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង, នៅឆ្នាំ២០១៦ ក្រុម​ជម្រើស​ជាតិ​ជប៉ុន ម្ចាស់ជើងឯក, ឆ្នាំ២០១៨ ក្រុម​ជម្រើស​ជាតិអ៊ូបេគីស្ថាន ម្ចាស់ជើងឯក, ឆ្នាំ២០២០ ក្រុម​ជម្រើស​ជាតិកូរ៉េខាងត្បូង ម្ចាស់ជើងឯក និងឆ្នាំ២០២២ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ក្លយជាម្ចាស់ជើងឯក៕

Share.