ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ នឹង​ការ​ប្រកួត​ចំនួន ៣គូ​នៅ​រសៀល​នេះ មាន កំពត ប៉ះខេត្តកំពងស្ពឺ, ខេត្តព្រះសីហនុ ប៉ះ ភ្នំពេញហ្គាឡាក់ស៊ី, សូហ្វីយ៉ាប៉ៃលិន ប៉ះ យុវជនបាត់ដំបង។

កម្មវិធីប្រកួត​ថ្ងៃពុធ ទី១៣ ខែកញ្ញា មាន​ដូច​ខាងក្រោម៖

-កំពត ហ្វេស៊ី ប្រកួតជាមួយ មន្ទីរ អយក ខេត្តកំពង់ស្ពឺ សម្រាប់​សប្ដាហ៍ទី១២ វេលាម៉ោង ៣:៣០នាទីរសៀល នៅពហុកីឡដ្ឋានខេត្តកំពត

-ខេត្តព្រះសីហនុ ប្រកួតជាមួយ ភ្នំពេញហ្គាឡាក់ស៊ី សម្រាប់សប្ដាហ៍ទី១៦ វេលាម៉ោង ៣:៣០នាទីរសៀល នៅទីលានសាកលវិទ្យាល័យឡាយ

-សូហ្វីយ៉ាប៉ៃលិន ប្រកួតជាមួយ យុវជនបាត់ដំបង សម្រាប់សប្ដាហ៍ទី១៧ វេលាម៉ោង ៣:៣០នាទីរសៀល នៅទីលានសាកលវិទ្យាល័តាគ្រាម

២ក្រុម​ដែល​មិន​ទាន់​ចាញ់​សោះ នៃ​ពាន​រង្វាន់​សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត ភ្នំពេញហ្គាឡាក់ស៊ី ឈរ​កំពូលតារាងពូល ក លេងបាន ៧ប្រកួត ឈ្នះ៥ ស្មើ២ មាន ១៧ពិន្ទុ ខណ:ត្បូងឃ្មុំ ឈរ​កំពូលតារាងពូល ខ លេងបាន ៨ប្រកួត ឈ្នះ៧ ស្មើ១ មាន ២២ពិន្ទុ។

ក្រោយចប់​ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នឹង​ត្រូវ​ជ្រើសរើសយក​ក្រុម​លេខ១ និងលេខ២ តាម​ពូល​និមួយៗ ឡើង​ទៅកាន់​វគ្គ ៨ក្រុមចុងក្រោយ។ ក្រុមឈ្នះ នឹងឡើងទៅវគ្គ ៤ក្រុមចុងក្រោយ រួច​បន្ត​យក​ក្រុមឈ្នះ ២ក្រុមទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែល​នឹង​គ្រោង​ធ្វើឡើងនៅខែតុលា ឆ្នាំ​២០២៣ ខាងមុខ។

ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង​១ពូល​មាន ៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.