ពានរង្វាន់ AFC U23 Asian Cup Qatar 2024 វគ្គជម្រុះ បានបញ្ចប់កាលពីរាត្រីថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ដោយរកឃើញជើងខ្លាំងចំនួន១៥ រួមទាំងម្ចាស់ផ្ទះកាតា សរុប១៦ប្រទេស កក់សំបុត្រយន្តហោះវគ្គបន្ត។

ប្រទេសចំនួន១៥ កក់សំបុត្រយន្តហោះទៅកាតា នៃពានរង្វាន់ AFC U-23 Asian Cup 2024៖

  1. កាតា ម្ចាស់ផ្ទះ
  2. ហ្សកដានី លេខ១ ពូល A
  3. កូរ៉េខាងត្បូង លេខ១ ពូល B
  4. វៀតណាម​ លេខ១ ពូល C
  5. ជប៉ុន លេខ១ ពូល D
  6. អ៊ូសបេគីស្ថាន លេខ១ ពូល E
  7. អ៊ីរ៉ាក់ លេខ១ ពូល F
  8. អារ៉ាប់រួម លេខ១ ពូល G
  9. ថៃ លេខ១ ពូល H
  10. អូស្ត្រាលី​ លេខ១ ​ពូល I
  11. អារ៉ាប៊ីសាអូឌីត លេខ១ ពូល J
  12. ឥណ្ឌូណេស៊ី លេខ១ ពូល K
  13. គុយវ៉ែត លេខ២ល្អ
  14. តាហ្ស៊ីគីស្ថាន លេខ២ល្អ
  15. ចិន លេខ២ល្អ
  16. ម៉ាឡេស៊ី លេខ២ល្អ។

វគ្គចែកពូល នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U23 Asian Cup ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងចាប់ពីថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុននេះ។

ព្រឹត្តិការណ៍ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup បង្តើត​ឡើង​ដំបូង​២០១៣ ដោយ​ក្រុម​ជម្រើស​ជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង, នៅឆ្នាំ២០១៦ ក្រុម​ជម្រើស​ជាតិ​ជប៉ុន ម្ចាស់ជើងឯក, ឆ្នាំ២០១៨ ក្រុម​ជម្រើស​ជាតិអ៊ូបេគីស្ថាន ម្ចាស់ជើងឯក, ឆ្នាំ២០២០ ក្រុម​ជម្រើស​ជាតិកូរ៉េខាងត្បូង ម្ចាស់ជើងឯក និងឆ្នាំ២០២២ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ក្លយជាម្ចាស់ជើងឯក៕

Share.