ម្ចាស់អាវលេខ១០ ចំនួន ៥រូប​​ជាប់​ងារ​ជាកីឡាករ​ល្អ​ប្រចាំការប្រកួត ក្នុងចំណោម ៦រូប នៅ​សប្ដាហ៍​ទី១៨ ​​នៃពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤។

កីឡាករទាំង ៦រូប ជាប់​ងារ​ជាកីឡាករ​ល្អ​ប្រចាំការវប្រកួត សប្ដាហ៍ទី១៨​មាន៖

១. កីឡាករ ចាន់ ម៉ាន់ ម្ចាស់អាវលេខ១០ របស់អធិរាជដំរីឦសាន ខេត្តរតនគិរី
២. កីឡាករ វ៉ាត ម៉ាត់សាត ម្ចាស់អាវលេខ១០ របស់ភ្នំពេញហ្គាឡាក់ស៊ី
៣. កីឡាករ មីន សែតសេន ម្ចាស់អាវលេខ១០ របស់មន្ទីរ អយក ខេត្តត្បូងឃ្មុំ
៤. កីឡាករ ទីន ឡាឌីន ម្ចាស់អាវលេខ១០ របស់យុវជនខេត្តបាត់ដំបង
៥. កីឡាករ ផេង ឆាយហៀង ម្ចាស់អាវលេខ១០ របស់ខេត្តព្រះសីហនុ
៦. កីឡាករ រុន រតនា ម្ចាស់អាវលេខ៤៦ របស់ខេត្តបន្ទាយមានជ័យ

កម្មវិធីប្រកួត​ថ្ងៃពុធ ទី១៣ ខែកញ្ញា មាន​ដូច​ខាងក្រោម៖

២ក្រុម​ដែល​មិន​ទាន់​ចាញ់​សោះ នៃ​ពាន​រង្វាន់​សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត​ភ្នំពេញ​ហ្គាឡាក់ស៊ី ឈរ​កំពូលតារាងពូល ក លេងបាន ៧ប្រកួត ឈ្នះ៥ ស្មើ២ មាន ១៧ពិន្ទុ ខណ:ត្បូងឃ្មុំ ឈរ​កំពូលតារាងពូល ខ លេងបាន ៨ប្រកួត ឈ្នះ៧ ស្មើ១ មាន ២២ពិន្ទុ

ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង​១ពូល​មាន ៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.