ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ បានឈានដល់សប្តាហ៍ទី១៨ ស្របពេលភ្នំពេញហ្គាឡាក់ស៊ី រក្សាកំណត់ត្រាមិនចាញ់សោះ ក្រោយឈ្នះខេត្តព្រះសីហនុ ២-០ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា។

លទ្ធផលថ្ងៃពុធ ទី១៣ ខែកញ្ញា៖

កំពត ហ្វេស៊ី ៤-០ មន្ទីរ អយក ខេត្តកំពង់ស្ពឺ ​​សប្ដាហ៍ទី១២ នៅពហុកីឡដ្ឋានខេត្តកំពត

-ខេត្តព្រះសីហនុ ០-២ ភ្នំពេញហ្គាឡាក់ស៊ី ​សប្ដាហ៍ទី១៦ នៅទីលានសាកលវិទ្យាល័យឡាយ

-សូហ្វីយ៉ាប៉ៃលិន ១-៧ យុវជនបាត់ដំបង ​សប្ដាហ៍ទី១៧ នៅទីលានសាកលវិទ្យាល័តាគ្រាម។

២ក្រុម​ដែល​មិន​ទាន់​ចាញ់​សោះ នៃ​ពាន​រង្វាន់​សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត ភ្នំពេញហ្គាឡាក់ស៊ី ឈរ​កំពូលតារាងពូល ក លេងបាន ៨ប្រកួត ឈ្នះ៦ ស្មើ២ មាន ២០ពិន្ទុ ខណ:ត្បូងឃ្មុំ ឈរ​កំពូលតារាងពូល ខ លេងបាន ៨ប្រកួត ឈ្នះ៧ ស្មើ១ មាន ២២ពិន្ទុ

Share.