ពានរង្វាន់បាល់ទាត់យុវជនកម្រឹតទ្វីបអាស៊ី AFC U-23 Asian Cup ដែលទើបបង្តើតបាន១០ឆ្នាំ ពេលនេះបានរកឃើញក្រុមចំនួន ១៥ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ សម្រាប់ឆ្នាំ២០២៤ នៅប្រទេសកាតាហើយ តែគ្មានវត្តមានកម្ពុជា នោះទេ។

យ៉ាងណាមិញកម្ពុជា មានកីឡាករ ១០នាក់ ដែលបង្ហាញខ្លួនឱ្យកម្ពុជា នៅវគ្គជម្រុះ ជើងឯកយុវជនក្រោមអាយុ ២៣ឆ្នាំប្រចាំទ្វីបអាស៊ី ច្រើនជាងគេ បើធៀបនិងកីឡាករអាយុ ២៣ឆ្នាំទាំងអស់របស់កម្ពុជា។

សារព័ត៌មានត្រយង សូមណែនាំឱ្យស្គាល់កីឡាកររបស់កម្ពុជា ដែលបង្ហាញខ្លួនបានច្រើនជាងគេ៖

ទី១ កីឡាករ នេន សុធារដ្ឋ បង្ហាញខ្លួនសរុប ៦៨៦ នាទី រកបាន១គ្រាប់ និងបានកាតលឿង ១សន្លឹក ក្នុងនាមជាខ្សែការពារ

ទី២ កីឡាករ សឿយ វិសាល បង្ហាញខ្លួនសរុប ៥៤០ នាទី រកបាន ១គ្រាប់ ក្នុងនាមជាខ្សែការពារ

ទី៣ អ្នកចាំទី អ៊ុំ សេរីរ័ត្ន បង្ហាញខ្លួន ៥៤០នាទី រក្សាសំណាញទី បាន២លើក

ទី៤ កិឡាករ ហ៊ុយ ផល្លីន បង្ហាញខ្លួន ៤៦៤នាទី ទទួលបានកាតលឿង ១សន្លឹក

ទី៥ កីឡាករ សឿត បារាំង បង្ហាញខ្លួន ៤៥៩នាទី ទទួលបានកាតលឿង ១សន្លឹក

ទី៦ កីឡាករ ខែក ខេមរិន្ទ បង្ហាញខ្លួនសរុប ៤៥០នាទី ទទួលបានកាតលឿង ១សន្លឹក

ទី៧ កីឡាករ ទូច បញ្ចរ៉ុង បង្ហាញខ្លួនសរុប ៤៥០នាទី

ទី៨ កីឡាករ សុះ ស៊ូហាណា បង្ហាញខ្លួនសរុប ៤៥០នាទី រកបាន១គ្រាប់ក្នុងនាមជាខ្សែបម្រើ

ទី៩ កីឡាករ ប្រាក់ ធីវ៉ា បង្ហាញខ្លួនសរុប ៤២៨នាទី ទទួលបានកាតលឿង ១សន្លឹក

ទី១០ កីឡាករ ឈិន ឈឿន បង្ហាញខ្លួនសរុប ៤១៧នាទី រកបាន១គ្រាប់ ក្នុងនាមជាខ្សែបម្រើ។

គួរឱ្យដឹងថា ថ្មីនេះក្រុមកម្ពុជា អាយុ២៣ ទើបតែបញ្ចប់បេសកម្មនៅប្រទេសអារ៉ាប់ ប៊ីសាអ៊ូឌីត ដោយក្រុមកម្ពុជា បានត្រឹមឈរចំណាត់ថ្នាក់លេខ២ ក្នុងពូល J ក្រោយឆ្លងកាត់ ៣ប្រកយត ស្មើ១ ឈ្នះ១ និងចាញ់១ មាន៤ពិន្ទុ ខណៈក្រុមជើងឯកឆ្នាំ២០២៣ គឺអារ៉ាប ប៊ីសាអ៊ូឌីត នឹងត្រូវឡើងទៅជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៤ នៅប្រទេសកាតា។

តារាងចំណាត់ថ្នាក់របស់កម្ពុជា

ក្រុមដែលឡើងទៅជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៤

គួរឱ្យដឹងថា ពានរង្វាន់ AFC U23 Asian Cup បង្តើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយគ្រានោះប្រទេសអ៊ីរ៉ាក់ ជាម្ចាស់ជើងឯក លើទឹកដីប្រទេសអូម៉ង់ ខណៈជប៉ុន ឈ្នះបាន១លើកឆ្នាំ២០១៦ អ៊ូសបេគីស្ថាន បាន១លើក ឆ្នាំ២០១៨ កូរ៉េខាងជើង ១លើកឆ្នាំ២០២០ និងចុងក្រោយនេះ អារ៉ាប់ ប៊ីសាអ៊ូឌីត ជាម្ចាស់ជើងឯកឆ្នាំ២០២២៕

Share.