៧ក្រុម មិនទាន់មានពិន័យកាតក្រហម ក្នុង​ការ​ប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ ដែល​មិន​ទាន់​ទទួល​បាន​កាត​ក្រុម​ទាល់តែសោះ ក្នុង​ចំណោម ៧៦ប្រកួត​កន្លង​មក​ ក្នុងចំណោមកាតក្រហម ២០សន្លឹក កាតសរុប ២៩៩សន្លឹក បាន​បញ្ចប់​កាល​ពី​ថ្ងៃទី១៣ កញ្ញា កន្លង​ទៅ។

ខាងក្រោមនេះជាក្រុម​ដែល​មិនទាន់​ទទួល​បាន​កាតក្រហម​សោះ នៅ Hun Sen Cup៖

១. បន្ទាយមានជ័យ កាលសរុប ១៨សន្លឹក មិនទាន់មានកាតក្រហម ស៊ុតបាន ១៥គ្រាប់
២. ខេត្តមណ្ឌលគីរី កាលសរុប ១៥សន្លឹក មិនទាន់មានកាតក្រហម ស៊ុតបាន ៩គ្រាប់
៣. ព្រះសីហនុ កាលសរុប ១៣សន្លឹក មិនទាន់មានកាតក្រហម ស៊ុតបាន ១៤គ្រាប់
៤, អធិរាជដំរីឦសានរតនគិរី កាលសរុប ១០សន្លឹក មិនទាន់មានកាតក្រហម ស៊ុតបាន ១៣គ្រាប់
៥. អយក ត្បូងឃ្មុំ កាលសរុប ៩សន្លឹក មិនទាន់មានកាតក្រហម ស៊ុតបាន ២៧គ្រាប់
៦. អយក កំពង់ឆ្នាំង កាលសរុប ៦សន្លឹក មិនទាន់មានកាតក្រហម ស៊ុតបាន ២៣គ្រាប់
៧. ឧត្តរមានជ័យ កាលសរុប ៦សន្លឹក មិនទាន់មានកាតក្រហម ស៊ុតបាន ១៣គ្រាប់

ក្រុមដែល​ទទួល​បាន​កាតក្រហមច្រើនជាងគេមាន៖

៨. ឈើតុំ ពោធិ៏សាត់ កាតសរុប ៣២សន្លឹក កាតក្រហម៣ ស៊ុតបាន ១៦គ្រាប់
៩. ព្រះវិហារអែហ្វស៊ី កាតសរុប ២៨សន្លឹក កាតក្រហម២ ស៊ុតបាន ៩គ្រាប់
១០. អយក កំពង់ស្ពឺ កាតសរុប ១៥សន្លឹក កាតក្រហម២ ស៊ុតបាន ៩គ្រាប់់
១១. ខេត្តកែប កាតសរុប ១៣សន្លឹក កាតក្រហម២ ស៊ុតបាន ៩គ្រាប់់
១២. អយក កំពង់ចាម កាតសរុប ១២សន្លឹក កាតក្រហម២ ស៊ុតបាន ១៩គ្រាប់
១៣. ខេត្តកណ្ដាល កាតសរុប ១១សន្លឹក កាតក្រហម២ ស៊ុតបាន ៩គ្រាប់
១៤. សូហ្វីយប៉ៃលិន កាតសរុប ២០សន្លឹក កាតក្រហម១ ស៊ុតបាន ៩គ្រាប់់
១៥. កំពតែអហ្វស៊ី កាតសរុប ២០សន្លឹក កាតក្រហម១ ស៊ុតបាន ១៥គ្រាប់
១៦. អយក សៀមរាប កាតសរុប ១៩សន្លឹក កាតក្រហម១ ស៊ុតបាន ១៣គ្រាប់
១៧. យុវជនបាត់ដំបង កាតសរុប ១៩សន្លឹក កាតក្រហម១ ស៊ុតបាន ២១គ្រាប់
១៨. ស្វាយរៀង កាតសរុប ១៥សន្លឹក កាតក្រហម១ ស៊ុតបាន ១៦គ្រាប់
១៩. ភ្នំពេញហ្គាឡាក់ស៊ី កាតសរុប ១១សន្លឹក កាតក្រហម១ ស៊ុតបាន ២៥គ្រាប់
២០. សន្តិភាពកំពង់ធំ កាតសរុប ៧សន្លឹក កាតក្រហម១ ស៊ុតបាន ១៥គ្រាប់

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង​១ពូល​មាន ៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.