កីឡាការិនី Yang Qian របស់​ប្រទេស​ចិន រក​បាន​មេដាយ​មាស បាន​មុន​គេ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក 2020 Olympic Games ដែល​កំពុង​តែ​រៀបចំ​នៅ​ទីក្រុង​តូក្យូ នៅ​ប្រទេស​ជប៉ុន ក្នុង​ប្រភេទ​កីឡា​បាញ់​កាំភ្លើង​ផ្នែក​នារី។

លទ្ធផល​នៃ​​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២១ នេះ លើ​វិញ្ញាសា​ 10 metre air rifle ផ្នែក​នារី ក្រៅ​ពី​មេដាយ​មាស បាន​ទៅ​កីឡាការិនី Yang Qian ហើយ​មេដាយ​ប្រាក់​បាន​ទៅ​កីឡា​ការិនី Anastasiia Galashina របស់​រុស្ស៊ី និង​កីឡា​ការិនី Nina Christen របស់​ស្វីស។

Telegram-Troryorng
Share.