
សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ និង បានចុះ បញ្ជីជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត កំពង់ធំ (DSITTI)។ ផលិតផលសំខាន់ៗ ដែលមានត្រីឌៀបនិងត្រីរ៉ស់ត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមដើម្បីផលិតជាត្រីងៀត និងអាច ងៀតត្រីឌៀប និងត្រីរ៉ស់ងៀតមាន។ សិប្បកម្មផ្គត់ផ្គង់ផលិតផលខ្លួនជាចម្បងទៅ កាន់ទីផ្សារក្នុងស្រុកក្នុងខេត្តកំពង់ធំ ខេត្តកំពង់ចាម ត្បូងឃ្មុំនិងខេត្តរតនគិរី។
លោក សួង សោភ័ណ ម្ចាស់សិប្បកម្មផលិតត្រីងៀត បានមានប្រសាសន៍ថា៖ «ក្នុងទំហំផលិតបានជាមធ្យម ៥០០ ទៅ ៦០០ គីឡូក្រាមក្នុងមួយថ្ងៃ ដែលមានតម្លៃចន្លោះពី៧ ទៅ៨ ដុល្លារក្នុង១គីឡូក្រាម។ លោក បានរៀនសូត្រចំណេះដឹងអំពី ការកែច្នៃផលិតផលជលផលនេះតពីឪពុកម្តាយ ដែលប្រកបរបរអាជីវកម្មនេះអស់ រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ក្រោមកិច្ចគាំទ្ររបស់គម្រោង CAPFish ដល់សហគ្រាស កម្មវិធីសហវិនិយោគ ជួយឱ្យសិប្បកម្មអនុវត្ត CQS និងបង្កើនសមត្ថភាពផលិតពី ៥០០គីឡូក្រាមដល់ ១០០០គីឡូក្រាមក្នុងមួយថ្ងៃ»។
លោកបានបញ្ជាក់ថា៖ «ក្រោយមកសិប្បកម្មរបស់ខ្ញុំបានទទួលបានការគាំទ្រពីគម្រោងឃែបហ្វ៊ីស (Capfish) រយ:ពេល ២ឆ្នាំចុងក្រោយនេះ រួមជាមួយមានការជំរុញពីរដ្ឋបាលជលផលយើងអនុវត្តតាមក្បួនអនាម័យ ជួយជាឧបករណ៍ និងសម្ភារ ដើម្បីជួយសម្រួលដល់ការងារ និងបង្កើនទំនុកចិត្ត គុណភាពត្រីងៀតដល់អតិថិជន ដើម្បីសុខភាពរបស់អ្នកបរិភោគ លើសសិប្បកម្មរបស់ខ្ញុំបានធ្វើការប្រមូលទិញត្រីពីកសិករចិញ្ចឹមក្នុងស្រុក តាមតំបន់ជុំវិញទន្លេសាប និងតំបន់ផ្សេងៗ ដោយក្នុង១ថ្ងៃ ប្រមូលទិញបានប្រហែលពី៥០០-៦០០ គីឡូក្រាម ដើម្បីផ្គត់ផ្គង់ទីផ្សារនៅតាមបណ្ដាខេត្តផ្សេងៗ»។

លោកបន្តថា៖ «ក្រោយអនុវត្តតាមការណែនាំរបស់គម្រោងឃែបហ្វ៊ីស (Capfish) ដូចជាបញ្ហាអនាម័យ ធ្វើការលាងសម្អាត ដោយប្រព័ន្ធទឹកចម្រោះទឹកស្អាត និងធ្វើការហាលសម្ងួតក្នុងឡសូឡា ហើយធ្វើការវេចខ្ចប់នៅក្នុងបន្ទប់វិញខ្ចប់បានត្រឹមត្រូវ បានធ្វើឲ្យខ្ញុំទទួលបានអតិថិជនបន្ថែម ដោយពីមុនមានត្រឹម ១៥ដៃគូ តែពេលនេះមានរហូតដល់ ១៩ដៃគូដែលបានទទួលទិញពីលោក និងមានការចែកចាញទៅតាមបណ្ដាលខេត្តផ្សេងៗទៀត»។
តាមរយៈកម្មវិធីពន្លឿនពីគម្រោងឃែបហ្វ៊ីស (Capfish) សិប្បកម្មបានអនុវត្តនូវសកម្មភាពសំខាន់ៗដូចជា៖
-កែលម្អទីតាំង សម្ភារៈនិងបរិក្ខារកែច្នៃឱ្យស្របតាមតម្រូវការអប្បបរមាស្តង់ដារ COS រួមទាំងប្រព័ន្ធ លូទឹកកខ្វក់
-បន្តទិញត្រីស្រស់ពីកសិដ្ឋានវារីវប្បកម្មក្នុងស្រុក និង អនុវត្តកសិកម្ម តាមកិច្ចសន្យាជាមួយអ្នកផ្គត់ ផ្គង់ត្រីស្រស់ក្នុងស្រុក លើកទឹកចិត្តពួកគេឱ្យអនុវត្តអនាម័យល្អ
-បណ្តុះបណ្តាលផ្ទាល់លើការងារអំពីតម្រូវការអប្បបរមា CQS ដល់បុគ្គលិក ៨នាក់និងជ្រើសរើស បុគ្គលិកថ្មីចំនួន ២នាក់
-បង្កើតសម្ភារៈទីផ្សារ ផ្លាកសញ្ញាផលិតផល និងកែលម្អសម្បកវេចខ្ចប់
-ពិនិត្យមើលឡើងវិញ និងកែលម្អកំណត់ត្រាអាជីវកម្ម និងកំណត់អ្នកទិញថ្មីនៅខេត្តកំពង់ចាម និងទីផ្សារនៅរាជធានីភ្នំពេញ

សូសមបញ្ជាក់ថា កម្មវិធីសហវិនិយោគពីគម្រោងឃែបហ្វ៊ីស (Capfish) មិនត្រឹមតែជួយបង្កើនប្រាក់ចំណូលដល់សហគ្រា និងចែកចាយផលិតផលមានសុវត្ថិភាពទៅកាន់ទីផ្សារអ្នកប្រើប្រាស់មានប្រាក់ចំណូលទាបបានកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផលជះជាវិជ្ជមានក្នុងខ្សែច្រវ៉ាក់តម្លៃរបស់សហគ្រាសទាំងមូលផងដែរ។ ផលជះទាំងនេះរួមមានការបង្កើត ការងារឱ្យបុគ្គលិកនៅកន្លែងសិប្បកម្ម និងបង្កើនប្រាក់ចំណូលបន្ថែមដល់អ្នកផ្គត់ផ្គង់របស់ខ្លួន។
សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ មានទីតាំងស្ថិតនៅភូមិ កំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន សិប្បកម្មមានបុគ្គលិកពេញម៉ោង ៨នាក់ (ស្រី៤នាក់) និងបុគ្គលិកក្រៅម៉ោង ៥នាក់។ ផលិតផលរបស់សិប្បកម្មមានដូចជា ត្រីងៀត ប្រហុក និងត្រីឆ្អើរ។ សិប្បកម្មមានគោលដៅចែកចាយផលិតផលជលផល មានសុវត្ថិភាពទៅកាន់ទីផ្សារអ្នកប្រើប្រាស់មានប្រាក់ចំណូលទាបចំណែកទីផ្សារដ៏ធំ៕



