ក្លិបបាល់ទាត់ Kaya F.C.–Iloilo ក្រោមការដឹកនាំរបស់លោក Colum Curits បានរងបរាជ័យជាលើកដំបូង Shandong Taishan សមាជិកលីគកំពូលចិន ក្នុងលទ្ធផល ៣-១ នៃពានរង្វាន់លីគទី១នៅអាស៊ី AFC Champions League ឆ្នាំ ២០២៣-២៤។

៥ប្រកួតរបស់ក្រុម Kaya F.C.–Iloilo ក្រោមការដឹកនាំរបស់លោក Colum Curits ស៊ុតបញ្ចូលទីសរុប ៣៦គ្រាប់ ខណ:របូតវិញតែ៤គ្រាប់ប៉ុណ្ណោះជាមួយលទ្ធផដូចខាងក្រោម៖

  1. Kaya F.C.–Iloilo ៧-០ Meralco Sparks (PFL Cup)
  2. Kaya F.C.–Iloilo ១១-០ Don Bosco Garelli F.C (PFL Cup)
  3. Kaya F.C.–Iloilo ៩-១ Philippine Air Force F.C (PFL Cup)
  4. Kaya F.C.–Iloilo ៨-០ CF Manila (PFL Cup)
  5. Kaya F.C.–Iloilo ១-៣ Shandong Taishan (AFC Champions League)។

លោក Colum Curits ត្រូវបានក្លិបបាល់ទាត់ Kaya F.C.–Iloilo សមាជិកលីគកំពូលហ្វីលីពីន (Philippines Football League) តែងតាំងជាគ្រូបង្គោល កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ជំនួសកៅអីលោក Graham Harvey។

លោក Colum Curtis ជនជាតិអៀរឡង់ ធ្លាប់​ចូលរួមជាមួយក្រុមវិសាខា កាលពីដើមរដូវកាលឆ្នាំ២០២០ ដោយជួយឲ្យក្រុមមួយនេះឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន៕

Share.