គម្រោងអភិវឌ្ឍជលផលក្រោយពេលប្រមូលផល (CAPFish-Capture) ដែល​សហការ​ផ្ដល់​មូល​និធិ​ដោយសហភាពអឺរ៉ុប អនុវត្តដោយ រដ្ឋបាលជលផល និងអង្គការ UNIDO នឹង​នាំ​សហគ្រាស​ចំនួន ៤ដែល​កំពុង​មាន​សក្ដានុពលនៅ​ក្នុង​ប្រទេស​កម្ពុជា​ ទៅ​កាន់​ទីក្រុង​បារីស​ ប្រទេស​បារាំង នៅ​ថ្ងៃទី៣០ ខែកញ្ញា ខាង​មុខ​នេះ។

លោក ថោង រ៉ា អ្នក​ជំនាញ​សុវត្តិភាព​ចំណីអាហារថ្នាក់ជាតិ របស់អង្គការ UNIDO បាន​លើក​ឡើង​ថា៖ «ការ​នាំ​សហគ្រាស​ដែល​មាន​សក្ដានុពល​ទាំង ៤ទៅ​កាន់​ប្រទេស​បារាំង​នេះ គឺ​ដើម្បី​ឲ្យ​ពួក​គាត់​បានផ្គូរផ្គង់​អាជីវកម្ម​ជា​មួយ​អ្នក​ទិញ​ដែល​នៅ​ទី​ក្រុង​បារីស​ ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ជលផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សាអឺរ៉ុប ពិសេស​ទីផ្សារ​ប្រទេស​បារាំងតែម្ដង»។

លោក ថោង រ៉ា អ្នក​ជំនាញ​សុវត្តិភាព​ចំណីអាហារថ្នាក់ជាតិ របស់អង្គការ UNIDO

អ្នក​ជំនាញ​សុវត្តិភាព​ចំណីអាហាររូប​នេះ បានបន្តថា ក្រុមហ៊ុន សហគ្រាស ចំនួន ៤ដែល​នឹង​នាំ​ទៅ​កាន់​ប្រទេស​បារាំងនេះ​​រួម​មាន​ សហគ្រាស​ទឹកត្រី លាង ឡេង, ក្រុមហ៊ុនទឹកត្រី ង៉ូវ ហេង កំពត, សហគ្រាស Cambodia Fresh Farm កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា និង ក្រុមហ៊ុន Confirel ដែល​កំពុង​មាន​ផែនការ​ផលិត​ម្ស៉ៅ​ប្រហុក សម្រាប់​នាំ​ចេញ​។ ក្រុមហ៊ុន សហគ្រាសទាំង ៤នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង ចាប់​ពី​ថ្ងៃទី៣០ ខែកញ្ញា និងគ្រោង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។

លោក​បន្ថែម​ថា មក​ដល់​ពេល​នេះ​មាន​សហគ្រាចំនួន ៨ហើយ​ដែល​ទទួល​បាន​ស្តង់ដា និមិត្ត​សញ្ញា​គុណភាព​ផលិតផលជលផល (CQS) ខណ:​មាន​សហគ្រាស​ចំនួន ២០​ផ្សេង​ទៀត​ដែល​កំពុង​អនុវត្តន៍​ស្តង់​ដា CQS នេះ​។ ដោយ​ឡែក​នៅ​ពេល​ថ្មីៗ​នេះ គម្រោង​បាន​ទទួល​ពាក្យ​៥សហគ្រាស​ទៀត​ និង​កំពុង​ចុះ​ទៅ​ធ្វើ​សវនកម្មសហគ្រាស​ចំនួន ៥ ដោយ​រយ:​ពេល​២ខែនេះ​សហគ្រាស​គមពុង​ដោះ​ស្រាយ​បញ្ហា​ដែល​មិន​ទាន់​អនុឡោម​។​​​​​​

គូសបញ្ជាក់ថា គម្រោង CAPFish-Capture បានគាំទ្រដល់សហគ្រាសចំនួន២៨ ជា​ជំនួយ​បច្ចេក​ទេស និង សម្ភារបរិក្ខារ ទៅដល់សហគ្រាសនីមួយៗដែលមានតម្លៃចាប់ពី ២៥ ០០០ដុល្លារ ដល់ ១០០ ០០០ដុល្លារអាមេរិក ដើម្បីកែលម្អប្រតិ្តបត្តិការអាជិវកម្ម និង​អនុវត្ត​ស្តង់​ដារ​សុវត្ថិភាព​ម្ហូប​អា​ហារ CQS ។ មកទល់ពេលនេះ សហគ្រាសចំនួន០៨ ទទួលបាន CQS ដែលក្នុងនោះ CQS ពេញ​លេញ ចំនួន០៤ និង CQS ធម្មតាចំនួន០៤៕

Share.