ភ្នំពេញ ៖ បុរសម្នាក់បម្រើការងារជាកងសន្តិសខក្រុមហ៊ុនឯកជនមួយ ខណៈដែលជិះកង់តាមផ្លូវ ស្រាប់តែកើតមានអាការៈងងឹតមុខដួលស្លាប់ភ្លាមៗនៅកន្លែង សង្ស័យខ្យល់គ បង្កឲ្យភ្ញាក់ផ្អើល នៅតាមផ្លូវបេតុង ខាងកើតវត្តអង្គតាមិញ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

អាណិតណាស់! ជាសន្ដិសុខ ជិះកង់ដួលស្លា.ប់តាមផ្លូវ

យោងតាមឯកសារ កាតការងារ នៅជាប់នឹងខ្លួនជនរងគ្រោះ មានឈ្មោះ វង្ស ផែង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន MPA ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី២៤ ខែកក្កដា ម្សិលមិញនេះ គេឃើញជនរងគ្រោះជិះកង់មួយគ្រឿងពណ៌ក្រហម ពីកើតទៅលិច លើផ្លូវបញ្ច្រាស ដល់ចំណុចកើតហេតុ ដួលផីង ដែលសន្និដ្ឋានថា កើតមានអាការៈខ្យល់គ ងងឹតមុខ គ្មានអ្នកហ៊ានចូលជួយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង និងស្នើសុំឲ្យគ្រូពេទ្យ ជំនាញទៅពិនិត្យ កោសល្យវិច័យ យកសំណាកតេស្យ និងស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីចាត់ចែង កាលបើពិនិត្យទៅ អវិជ្ជមានកូវីដ១៩ ៕

Share.