ក្លិបបាល់ទាត់ Lion King FC ប្រកាសជ្រើសរើសយុវជន តំណាងខេត្តសៀមរាប ត្រៀមចូលរួមប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត ឆ្នាំ ២០២៤-២៥។

ចំពោះការចុះឈ្មោះនឹងផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ស្របពេលការធ្វើតេស្ដថ្ងៃទី២-៣​ ខែតុលា ទីតាំងនៅកីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) វេលាម៉ោង ៨:០០នាទីព្រឹក *បញ្ជាក់៖ យុវជនចូលរួមធ្វើតេស្តត្រូវមានអាយុចាប់ពី១៦ឆ្នាំឡេីងទៅ។

ទំនាក់ទំនងចុះឈ្មោះ និងព័ត៌មានបន្ថែម៖
Telegram 010286715
Tel 0975807902
Facebook Page Lion King Football Club។

គួរដឹងថានៅពានរង្វាន់សម្តេចថ្នាក់ខេត្ត ឆ្នាំ២០២៣-២៤ ក្លិបបាល់ទាត់ Lion King FC តំណាងខេត្តសៀមរាប ស្ថិតនៅពូល «ឃ» ស្ថិតនៅលេខ២ ដោយឆ្លងកាត់៨ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់៣ មាន១៣ពិន្ទុ៕

ដើម្បីចុះឈ្មោះសូមចូលទៅកាន់ហ្វេសប៊ុក រួចស្វែងរកពាក្យថា «Lion King Football Club» បន្ទាប់មកចុចចូល Links ដើម្បីចុះឈ្មោះរួចជាការស្រេច៕


Share.