ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) (Hun Sen Cup) បាន​បន្ត​ការ​ប្រកួត​សម្រាប់សប្តាហ៍ទី១៧ ខណៈថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ រកបានជ័យជម្នះបាន ដូចគ្នា។

លទ្ធផលបញ្ចប់ការប្រកួត​នៅថ្ងៃនេះ៖

សប្ដាហ៍ទី១៧៖ ខេត្តឧត្តមានជ័យ ១-៥ ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ ទីលាន​ក្លិប​បាល់​ទាត់​ឈើតុំ ខេត្តពោធិ៍សាត់

សប្ដាហ៍ទី១៨៖ ខេត្តកណ្ដាល ២-៨ ខេត្តស្វាយរៀង នៅទីលានផ្ដាយសមុទ្រ

សប្ដាហ៍ទី១៨៖ ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ៤-០ សមាគមនកីឡាខេត្តមណ្ឌគិរី នៅកីឡដ្ឋាន ខត្តកមពង់ធំ

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង​១ពូល​មាន ៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.