គេហដ្ឋាន​នៅ​ New Orleans ដែល​​ជា​កម្មសិទ្ធិ​របស់​តារា​ចម្រៀង​ល្បី​ Jay-Z និង Beyonce បាន​ឆេះ​ហើយ​សមត្ថកិច្ច​ជឿ​ថា​អគ្គីភ័យ​នេះ​កើត​ឡើង​ដោយ​សារ​មាន​អ្នក​លួច​ដុត​។​

អគ្គីភ័យ​​បាន​ឆេះ​គេហដ្ឋាន​ដែល​មាន​តម្លៃ​២.៤​លាន​ដុល្លារ​របស់​តារា​ល្បី​ទាំង​ពីរ​កាល​ពី​រាត្រី​ថ្ងៃ​ពុធ​​កន្លង​ទៅ​ ហើយ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ Nola.com បាន​រាយការណ៍​ថា​អគ្គីភ័យ​នេះ​អាច​កើត​ឡើង​ដោយ​មាន​មនុស្ស​លួច​ដុត នេះ​បើ​យោង​តាម​ការ​មន្ត្រី​ពន្លត់​អគ្គីភ័យ​បាន​រក​ឃើញ​កំប៉ុង​ហ្គាស៍​និង​សៀវភៅ​នៅ​ក្នុង​ច​ង្ក្រាន​ទាំង​ដែល​ផ្ទះ​គ្មាន​​មនុស្ស​រស់នៅ​។​​

ក្រោយ​ទទួល​បាន​ទូរស័ព្ទ​រាយការណ៍​ភ្លាម​មន្ត្រី​ពន្លត់​អគ្គីភ័យ​បាន​ទៅ​កន្លែង​កើត​ហេតុ​ដោយ​ប្រើ​រយៈ​ពេល​២​ម៉ោង​ទើប​អាច​គ្រប់​គ្រង​និង​ពន្លត់​អណ្ដាត​ភ្លើង​ឆាបឆេះ​ផ្ទះ​របស់​តារា​ចម្រៀង​ល្បី​ទាំង​ពីរ​រូប​ខាង​លើ​​បាន​។ ​មន្ត្រី​សមត្ថកិច្ច​​ស៊ើប​អង្កេត​​បាន​រក​ឃើញ​ អាកុល​ ដែកកេះ​ និង​ឧបករណ៍​ធ្វើឱ្យ​​ផ្ទុះ​នៅ​កន្លែង​ហេតុ​។

ប្រភព​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ The New York Post ថា​អគ្គីភ័យ​ច្បាស់​ជា​រាលដាល​ខ្លាំង​និង​បង្ក​ឱ្យ​កើត​មាន​វិនាស​សកម្ម​​​ធ្ងន់ធ្ងរ​ប្រសិន​បើ​មិន​មាន​ការ​ពន្លត់​​អណ្ដាត​ភ្លើង​បាន​ទាន់​ពេលវេលា​។

អ្នក​ជិត​មួយ​រូប​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ប្រាប់​សារព័ត៌មាន​ Nola.com ថា​ជា​​ទូទៅ​មនុស្ស​ជា​ច្រើន​បាន​ចេញ​ចូល​របង​អគារ​ផ្ទះ​នោះ​ព្រោះ​តែ​មិនមាន​ចាក់សោ​ ហើយ​មុន​ពេល​កើត​ហេតុការណ៍​ភ្លើង​ឆេះ​នេះ​ក៏​ប្រហែល​ជា​មនុស្ស​ចេញ​​អគារ​ផ្ទះ​នេះ​ដូច​គ្នា​។

អគារ​ដែល​មាន​លំនាំ​តាម​អាមេរិក​ឡាទីន​នេះ​កសាង​ឡើង​ជា​ព្រះវិហារ​កាល​ពី​ឆ្នាំ​​១៩២៦ ដោយ​តម្លៃ​ ៨៤០០០ (៨ម៉ឺន​៤​ពាន់​ដុល្លារ​)​ នៅ​ឆ្នាំ​១៩៧៧ អគារ​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​ ១០០,០០០ (១​សែន​ដុល្លារ​)​ ហើយ​ប្ដូរ​ទៅ​ជា​សាលា​បង្រៀន​រាំ​របាំ​បាល់ឡេ​ ហើយ​ក្រោយ​មក​នៅ​ឆ្នាំ​២០០១​ បាន​ក្លាយ​មក​ជា​ផ្ទះ​ធម្មតា​វិញ​។

តាម​សេចក្ដី​រាយការណ៍​ Beyonce បាន​ទិញ​អចលនទ្រព្យ​ដែល​មក​ដល់​បច្ចុប្បន្ន​(២០២១)មាន​អាយុ​៩៥​ឆ្នាំ​​នេះ​កាល​ពី​ឆ្នាំ​ ២០០៥​ ក្នុង​រង្វង់​ទឹក​ប្រាក់​២,៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​៕

Telegram-Troryorng
Share.