ព្រឹត្តិការណ៍ ប្រកួតជើងឯកប្រចាំទ្វីបអាស៊ី AFC Futsal Asian Cup 2024 ឆ្នាំនេះដោយក្រុមចូលរួមចំនួន ៣១ ត្រូវចាប់ចូលតាមពូលនីមួយៗ ដើម្បីប្រកួតជម្រុះ ស្វែងរកក្រុមខ្លាំងចំនួន ១៦ឡើងទៅជុំបន្តស្វែងរកជើងឯក។
ដោយឡែកសម្រាប់ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល G ជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថាន, អ៊ីរ៉ាក់ និងម៉ាឡេស៊ី ក្នុងការប្រកួតជើងឯកប្រចាំទ្វីបអាស៊ី AFC Futsal Asian Cup 2024 ដែលចាប់ផ្ដើមចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
កម្មវិធីប្រកួតរបស់ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិកម្ពុជា មានដូចខាងក្រោម៖
- ថ្ងៃទី៧ តុលា៖ អ៊ូបេគីស្ថាន ប៉ះ កម្ពុជា
- ថ្ងៃទី៩ តុលា៖ កម្ពុជា ប៉ះ អ៊ីរ៉ាក់
- ថ្ងៃទី៩ តុលា៖ ម៉ាឡេស៊ី ប៉ះ កម្ពុជា
រំលឹកថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទិ២៧ កញ្ញា បានបញ្ចេញបញ្ជីឈ្មោះកីឡាករចុងក្រោយ របស់ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ប្រមូលផ្តុំបោះជំរុំហ្វឹកហាត់នៅប្រទេសថៃ ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ត្រៀមចូលរួមការប្រកួតពានរង្វាន់ AFC Futsal Asian 2024 វគ្គជម្រុះ នៅប្រទេសអ៊ូសបេគីស្ថាន។
ក្នុងនោះបញ្ជីឈ្មោះកីឡាករចុងក្រោយ ខាងក្រោម៖
សម្រាប់ក្រុមកម្ពុជាធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះចំនួន១លើកគឺនៅឆ្នាំ២០០៤ ដែលម៉ាកាវ ជាម្ចាស់ផ្ទះ ដោយកាលនោះកម្ពុជា ស្ថិតក្នុងពូល A ជាមួយអ៊ីរ៉ង់, អ៊ូបេគីស្ថាន,ឥណ្ឌូណេស៊ី និងហុងកុង។ ជាលទ្ធផលកម្ពុជា ឈ្នះហុងកុង ៨-៤ តែចាញ់អ៊ូប៊ែគីស្ថាន ១៣-១ ហើយបន្តចាញ់អ៊ីរ៉ង់ ២៤-១ និងចាញ់ឥណ្ឌូណេស៊ី ៥-២។
ពានរង្វាន់នេះធ្វើឡើងរាល់២ឆ្នាំម្តងគិតចាប់តាំងពីឆ្នាំ១៩៩៩ មកម៉្លេះ ដោយក្រុមជប៉ុន ជាម្ចាស់ជើងឯកឆ្នាំចាស់ក្នុងឆ្នាំ២០២២ ដែលប្រទេសគុយវ៉ែត ជាម្ចាស់ផ្ទះ ស្របពេលដែលក្រុមអ៊ីរ៉ង់ ក្រុមឈ្នះជើងឯកច្រើនជាងគេរហូតដល់ទៅ១២សម័យកាល៕