គិត​ត្រឹម​ថ្ងៃទី២៨ កញ្ញា នៃព្រឹត្តិការណ៍កីឡាកម្រិតអាស៊ី Asian Games ឆ្នាំ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន អត្តពលិក​កម្ពុជ នៅ​តែ​មិន​ទាន់​រក​បាន​មេដាយ ខណ:ប្រទេស​អាស៊ាន​ចំនួន ៨​ហើយ​ដណ្ដើម​បាន​មេដាយ​ រួម​មាន ថៃ, ឥណ្ឌូណេស៊ី, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ប្រ៊ុយណេ, ហ្វីលីពីន និងឡាវ។

ដោយឡែក​សម្រាប់​ថ្ងៃ​នេះ​អត្តពលិក​ប្រភេទកីឡា​កម្ពុជា នឹង​ត្រូវ​​ប្រកួត​បន្ត​មាន៖

បញ្ជាក់៖ កម្មវិធីប្រកួត​នេះ គិត​តាម​ម៉ោង​នៅ​ទីក្រុង Hangzhou ប្រទេសចិន

រំលឹក​ថា កម្ពុជា បាន​បញ្ជូល​អត្ដពលិកចំនួន ១១៤នាក់ ចូល​រួម​ប្រកួតលើ ១៧ ប្រភេទ​កីឡា​ក្នុង​ព្រឹត្តិការណ៍កីឡាកម្រិតអាស៊ី Asian Game នៅទីក្រុង Hangzhou ប្រទេសចិន ក្នុង​នោះ អត្តពលិក​កីឡាចំបាប់ មាន​ចំនួន ១៤នាក់។

ការប្រកួតកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាកម្រិតអាស៊ី នឹង​ចាប់​នៅ​ថ្ងៃ​ទី០៤ ខែតុលា ដល់​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ ខណ:ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន គ្រោងបញ្ចប់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា៕

Share.