ថៃ, ឥណ្ឌូណេស៊ី សិង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម ជាប្រទេស​នៅ​តំបន់អាស៊ាន រកបាន​មេដាយ​មាស នៅ​ក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 ធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន គិតត្រឹម​ព្រឹក​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ដោយឡែកប្រទេសតំបន់អាស៊ាន ដែល​ដណ្ដើបានមេដាយទាំងអស់ ៨នេះមាន ថៃ, ឥណ្ឌូណេស៊ី, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ប្រ៊ុយណេ, ហ្វីលីពីន និងឡាវ។ តារាងមេដាយប្រទេសក្នុងតំបន់អាស៊ាន ដណ្ដើមបាន ក្នុងព្រឹត្តិការណ៍ប្រកួត កីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 គិតត្រឹម​ម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២៩ កញ្ញានេះ។

ល.រប្រទេសមាសប្រាក់សំរឹទ្ធសរុប
ថៃ១៨
ឥណ្ឌូណេស៊ី១០១៦
សិង្ហបុរី១០
ម៉ាឡេស៊ី
វៀតណាម១១១៤
ហ្វីលីពីន
ប្រ៊ុយណេ
ឡាវ

សម្រាប់ ប្រទេសកម្ពុជា បាន​បញ្ជូល​អត្ដពលិកចំនួន ១១៤នាក់ ចូល​រួម​ប្រកួតលើ ១៧ ប្រភេទ​កីឡា​ក្នុង​ព្រឹត្តិការណ៍កីឡាកម្រិតអាស៊ី Asian Game នៅទីក្រុង Hangzhou ប្រទេសចិន ក្នុង​នោះ អត្តពលិក​កីឡាចំបាប់ មាន​ចំនួន ១៤នាក់។

ការប្រកួតកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាកម្រិតអាស៊ី នឹង​ចាប់​នៅ​ថ្ងៃ​ទី០៤ ខែតុលា ដល់​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ ខណ:ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន គ្រោងបញ្ចប់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា៕

Share.