អត្តពលិកកម្ពុជា ៥ប្រភេទកីឡា ក្នុង​ចំណោម ១៧ប្រភេទកីឡា បាន​បញ្ចប់​ភារកិច្ច​ក្នុង​ការ​ប្រកួត​កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន គិត​តេក​ថ្ងៃទី២៨ កញ្ញា ម្សិលមិញដោយ​ពុំទទួល​បាន​មេដាយ​នោះទេ។

អត្តពលិកកម្ពុជា ៥ប្រភេទកីឡា ក្នុង​នោះ​រួមមានកីឡាហែលទឹក, តេក្វាន់ដូ WT, យូដូ, គុនដាវ និង​កីឡាបាល់ទះបុរសក្នុងសាល។ ដោយឡែក​សម្រាប់​ថ្ងៃ​នេះ​អត្តពលិក​ប្រភេទកីឡា​កម្ពុជា នឹង​ត្រូវ​​ប្រកួត​បន្ត​មាន៖

ចពោះ​ក្រុមបាល់បោះកម្ពុជា បានស្គាល់ជ័យជម្នះលើកដំបូងក្នុងពូលD ក្រោយ​យក​ឈ្នះ​ក្រុម​គៀ​ហ្ស៊ីគី​ស្ថាន ១៧-១៥ពិន្ទុ កាលពីម្សិលមិញ មុនបន្ដប្រកួតបញ្ចប់ពូលD ជាមួយក្រុមខ្លាំងកាតា នា​ថ្ងៃ​ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បានប្រារព្ធពិធីបើក​ជាផ្លូវ​ កាល​ពី​រាត្រី​ថ្ងៃទី២៣ កញ្ញា ដោយ​មាន​វត្តមាន ៤៥ប្រទេស ក្នុងទ្វីប​អាស៊ី​ចូលរួមក្នុង​ព្រឹត្តិ​ការណ៍​មួយនេះ។ សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិក​ចំនួន ១១៤នាក់ មាន ១៧ប្រភេទកីឡា៕

Share.