ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (Hun Sen Cup) ថ្នាក់ខេត្ត បាន​បញ្ចប់សប្តាហ៍ទី១៨ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្របពេលដែលក្រុម​អធិរាជដំរីឦសាន ​ខេត្ត​រតនគីរី ស្មើ ១-១ ជាមួយ សន្តិភាពខេត្តកំពង់ធំ នៅទីលាន​វិទ្យាល័យ​កំពង់ធំ។

លទ្ធផលកាលពីថ្ងៃទី២៧ ខែកញ្ញា៖
-ខេត្តឧត្តមានជ័យ ១-៥ ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ ទីលានឈើតុំ
-ខេត្តកណ្ដាល ២-៨ ខេត្តស្វាយរៀង នៅទីលានផ្ដាយសមុទ្រ
-ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ៤-០ សមាគមនកីឡាខេត្តមណ្ឌគិរី នៅកីឡដ្ឋានខេត្តកំពង់ធំ។

លទ្ធផលថ្ងៃទី២៩ ខែកញ្ញា៖
-​អធិរាជដំរីឦសានរបស់​ខេត្ត​រតនគីរី ១-១​សន្តិភាពខេត្តកំពង់ធំ នៅទីលាន​វិទ្យាល័យ​កំពង់ធំ។

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង​១ពូល​មាន ៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.